Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កោះកុង៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញាអមសាលាតំបូងខេត្តកោះកុង វេលាម៉ោង ២០:៣០ នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកោះកុង ដឹកនាំដោយលោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ហាក់…

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរ សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរ សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅវេលាម៉ោង ១៤ និង២០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ  សហការចុះស្រាវជ្រាវរុករក  និងប្រមូលវត្ថុតាងឈើប្រភេទបានចំនួន ០៧ដុំដែលជនមិនស្គាល់អត្តសញ្ញាណបានដឹក មកទម្លាក់ក្បែរចំការកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី ។ បច្ចុប្បន្នវត្ថុតាងខាងលើក ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹក ជញ្ជូនមករក្សាទុកបណ្ដោះអាសន្ននៅមូលដ្ឋាន រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើបន្ត។

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរ សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រ សម្រាប់ប្រារព្ធពិធីទិវាចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រ សម្រាប់ប្រារព្ធពិធីទិវាចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍

ត្បូងឃ្មុំ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យមើលភូមិសាស្ត្រជាក់ស្តែង សម្រាប់ប្រារព្ធពិធីទិវាចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Continue Readingឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យភូមិសាស្ត្រ សម្រាប់ប្រារព្ធពិធីទិវាចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះពិនិត្យសំណង់ការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះពិនិត្យសំណង់ការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី!

កំពង់ចាម៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យនិងផ្តល់អនុសាសន៍ ដល់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម ក្នុងការសាងសង់សំណង់ទីបញ្ជាការដ្ឋានថ្មី ស្ថិតនៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។    

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះពិនិត្យសំណង់ការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី!
Read more about the article ឧត្តមសេនីយ៍ត្រី ហែម វុទី្ធ អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរលិខិតសរសើរ

ឧត្តមសេនីយ៍ត្រី ហែម វុទី្ធ អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរលិខិតសរសើរ

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ នារសៀលថៃ្ងទី២០ ខែឧសភា ឆ្នាំ ២០២២ ពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរលិខិតសរសើរជូនយោធិនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហែម វុទី្ធ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករង ប្រធានមន្ទីរ អនុប្រធាន នាយការិយាល័យ។

Continue Readingឧត្តមសេនីយ៍ត្រី ហែម វុទី្ធ អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរលិខិតសរសើរ
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យប្រតិភូទីក្រុងកឺនធឺចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យប្រតិភូទីក្រុងកឺនធឺចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ល្ងាចថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យប្រតិភូទីក្រុងកឺនធឺ ដឹកនាំដោយ ឯកឧត្តម Tran Viet Truong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឺនធឺ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ បន្ទាប់ពីជំនួប​បានបញ្ចាប់ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានរៀបចំពិធីពិសារអាហារស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការទីក្រុងកឺនធឺនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមផងដែរ។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យប្រតិភូទីក្រុងកឺនធឺចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
Read more about the article ឧត្តមសេនីយ៍ត្រី ហង្ស ថុល បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងាររក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១

ឧត្តមសេនីយ៍ត្រី ហង្ស ថុល បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងាររក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១

កំពង់ធំ៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងាររក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង លោកប្រធានមន្ទីរ នាយការិយាល័យ។

Continue Readingឧត្តមសេនីយ៍ត្រី ហង្ស ថុល បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងាររក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១
Read more about the article វរសេនីយ៍ឯក ស៊ី វណ្ណា អញ្ជើញត្រួតពិនិត្យឯកសារស្នើសុំកាត់យានយន្ត និងចុះត្រួតពិនិត្យយានយន្ត

វរសេនីយ៍ឯក ស៊ី វណ្ណា អញ្ជើញត្រួតពិនិត្យឯកសារស្នើសុំកាត់យានយន្ត និងចុះត្រួតពិនិត្យយានយន្ត

សៀមរាប៖ ថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប គណកម្មការត្រួតពិនិត្យយានយន្ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ី វណ្ណា នាយការិយាល័យយានយន្តដឹកជញ្ជូន ស្នងការដ្ឋាន សម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ឯក ហម សុខសាន្ត មេបញ្ជាការ រងទទួលការងារសម្ភារបច្ចេកទេស បានត្រួតពិនិត្យឯកសារស្នើសុំកាត់យានយន្ត និងចុះត្រួតពិនិត្យយានយន្តជាក់ស្តែង។

Continue Readingវរសេនីយ៍ឯក ស៊ី វណ្ណា អញ្ជើញត្រួតពិនិត្យឯកសារស្នើសុំកាត់យានយន្ត និងចុះត្រួតពិនិត្យយានយន្ត
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគីរី នៅវេលាម៉ោង ២០ និង ១៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការចុះស្រាវជ្រាវរុករក និងប្រទះឃើញវត្ថុតាងឈើចំនួន ១៧ដុំ (ពុំទាន់ធ្វើការវាស់វែង)  ដែលប្រជាពលរដ្ឋបានដឹកមកទំលាក់ក្នុងចំការស្វាយចន្ទីត្រង់ចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ  ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ត្រី ពុទ្ទ លី ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោត

ឧត្តមសេនីយ៍ត្រី ពុទ្ទ លី ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោត

ពោធិ៍សាត់៖ បព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ទ លី មេបញ្ជាកា កងរាជអាវុធហត្ថសមាសភាពចូលរួមមេបញ្ជារង នាយ/នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។

Continue Readingឧត្តមសេនីយ៍ត្រី ពុទ្ទ លី ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោត