អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ អញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ
ព្រះវិហារៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល
ខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយប្រធានអង្គភាពជុំវិញខេត្ត បានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ
២៥៦១ ដែលជិតឈានចូលមកដល់នាពេលខាងមុខ។
(more…)