ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាត កំពុងសម្រាកព្យាបាលជំងឺ
ឧត្តរមានជ័យ : នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឃួន សារុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រី ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ លោក អនុសេនីយ៍ឯក ម៉ន សារ៉េត ជំនួយការ ការិយាល័យបុគ្គលិក ដែលមានជំងឺប្រចាំកាយ ដល់លំនៅដ្ឋាន ដែលស្ថិតនៅ ភូមិ អភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបាននាំយកនូវសម្ភារ: មួយចំនួនមាន អង្ករ ១ការុង ភេសជ្ជៈប៉ូវកំលាំង ១ កន្រ្តក និងថវិការ ១០០.០០០៛ ( ដប់ម៉ឺនរៀលគត់ ) ។
(more…)