មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម នាំយកថវិកាមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ប្រមាណជាង៤០លានរៀល ទៅប្រគល់ជូនគ្រួសារអាវុធហត្ថ ដែលទទួលមរណៈភាពនៅខេត្តកំពង់ចាម
កំពង់ចាមៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ០១កើត ខែផលគ្គុណ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងសហការី តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន ៤០.០០៥.០០០រៀល ទៅជូនក្រុមគ្រួសារសព លោអនុសេនីយ៍ឯក ចន សុភា អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៣២ឆ្នាំ ដោយជួបគ្រោះថ្នាក់ចរាចរណ៍។
(more…)