Read more about the article ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន

ស្វាយរៀង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាមួយប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន នៃសាធា´រណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក បំរ៉ុង ដាម ក្វាងង៉ាត មេបញ្ជាការរង និងជានាយសេនាធិការ អញ្ជើញចូលជួបសម្តែងការគួរសម សំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។

Continue Readingឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញទទួលស្វាគមន៍ប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាន
Read more about the article ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ស្វាយរៀង៖ ដោយមានការយកចិត្តទុក្ខដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយយោធិនកងរាជអាវុធហត្ថខេត្ត ដែលបានចូលសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នំាថោះ បញ្ចាស័ក ព.ស.២៥៦៧ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ…

Continue Readingឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឧត្តរមានជ័យ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ត្រី ខៀវ ផន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង ចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងចាប់យកវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ

បន្ទាយមានជ័យ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះនេះ លោកបានចាត់ឱ្យក្រុមការងារ បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្ត នាំយកនូវអំណោយផ្តល់ជូនដល់យោធិន សម្រាប់ចូលឆ្នាំថ្មី ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកក្រូច២យួរ មី២កេស…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជួបសំណេះសំណាលជាមួយ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសត្តិសុខ រក្សាសុវត្តិភាពសណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសត្តិសុខ រក្សាសុវត្តិភាពសណ្តាប់ធ្នាប់

កំពងស្ពឺ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសត្តិសុខ រក្សាសុវត្តិភាពសណ្តាប់ធ្នាប់ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផ្សព្វផ្សាយផែនការការពាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ ។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសត្តិសុខ រក្សាសុវត្តិភាពសណ្តាប់ធ្នាប់
Read more about the article ឧត្តមសេនីយ៍ត្រី ពុទ្ធ លី អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងយោធិនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងយោធិនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ពោធិ៍សាត់៖ រសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងយោធិនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយសមាសភាពចួលរួម មេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ…

Continue Readingឧត្តមសេនីយ៍ត្រី ពុទ្ធ លី អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងយោធិនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Read more about the article វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី ប្រគល់គោលរបបយោធបរិក្ខារជូនយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី

វរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី ប្រគល់គោលរបបយោធបរិក្ខារជូនយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី

តាកែវ៖ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការស្តីទី ប្រគល់គោលរបបយោធបរិក្ខារជូនយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ៤៥នាក់។

Continue Readingវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី ប្រគល់គោលរបបយោធបរិក្ខារជូនយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី
Read more about the article នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ

នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ

កោះកុង៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយឱ្យអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថលទំនើប នៅមូលដ្ឋានស្រុកបទុមសាគរ ស្រុកកោះកុង ស្រុកគីរីសាគរ ស្រុកស្រែអំបិល ស្នាក់ការសន្តិសុខ៤៨១ និងស្នាក់ការសន្តិសុខថ្មស។ សូមបញ្ជាក់ផងដែរថាការស្រង់វត្តមានយោធិនមកធ្វើការតាមរយៈប្រព័ន្ធឌីជីថលទំនើបនេះ គឺមានភាពសុក្រិតច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប។   ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ទោ ម៉ាន់…

Continue Readingនាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ
Read more about the article វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ

វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រទី៧ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការកងរាជអាវុធហត្ថចំណុះការិយាល័យនីតិកម្ម និងអធិការកិច្ច ៤នាក់។ អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកវរសេនីយ៍នាយរងការិយាល័យ នាយអាវុធហត្ថ នាយផ្នែក និងបុគ្គលិកចំណុះការិយាល័យជាច្រើនរូបផងដែរ ៕

Continue Readingវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ
Read more about the article ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញសំណេះសំណាលយោធិន សោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញសំណេះសំណាលយោធិន សោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មណ្ឌលគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលយោធិន សោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុមន្ទីរ ការិយាល័យ បណ្ដាក្រុងស្រុកស្នាក់ការទាំងអស់។ ក្នុងពិធីនោះផងដែរ លោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង…

Continue Readingឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញសំណេះសំណាលយោធិន សោធននិវត្តន៍ និងពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី