ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន
តាកែវ៖ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិ-ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ រួមមាន៖ ១. ឈ្មោះ ទួត សុផល ភេទប្រុស…