សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសំណេះសំណាលជាមួយកងការពារព្រំដែន និងពិនិត្យមើលបង្គោលព្រំដែន កម្ពុជា-វៀតណាម
ថ្ងៃទី០៦-០៧ ខែមីនា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងបណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើន អញ្ជើញចុះសួរសុខទុក្ខយោធិន កងវិស្វកម្មលេខ៧១៦ ដែលកំពុងស្ថាបនាផ្លូវគ្រួសក្រហមតាមបណ្តោយព្រំដែន បង្គោលលេខ១១៥ ច្រកព្រំដែនឡាប៉ាខេ ស្រុកកែវសីមា សំណេះសំណាលជាមួយ វរសេនាតូចការពារព្រំដែនលេខ២ ខេត្តមណ្ឌលគិរី, ពិនិត្យច្រកព្រំដែនអូយ៉ាដាវ បង្គោលព្រំដែនលេខ៣០ បង្គោលព្រំដែនលេខ២៩ និងសំណេះសំណាលជាមួយយោធិនកងវិស្វកម្មលេខ ៧១៥ព្រមទាំងសំណេះសំណាលជាមួយយោធិនតំបន់ប្រតិបត្តិការសឹករង វរសេនាតូចការពារព្រំដែនលេខ២ អង្គភាពនគរបាលជាតិ…