ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូភូមិភាគ៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូភូមិភាគ៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាងណាម មេបញ្ជាការរង ភូមិភាគ៧។ ក្នុងជំនួបពិភាក្សានេះ លើរបៀបវារៈស្តីពីការប្រកួតកីឡាបាល់ទះ, សម្តែងសិល្បះ ចម្រៀង មិត្តភាពរវាងកម្ពុជា-វៀតណាម នៅកងរាជអាវុធហត្ថខេត្តស្វាយរៀង ការស្នាក់នៅ ហូបចុក និងពិភាក្សាពីរបៀបវារៈ…