Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអមដំណើរ និងលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ
Read more about the article ឧត្ដមសេនីយ៍​ទោ​ ស​ សំបូរធន​ ដឹកនាំកិច្ចប្រជុំ​ ស្តីពីការរៀបចំទទួលប្រតិភូ​វៀតណាម

ឧត្ដមសេនីយ៍​ទោ​ ស​ សំបូរធន​ ដឹកនាំកិច្ចប្រជុំ​ ស្តីពីការរៀបចំទទួលប្រតិភូ​វៀតណាម

ស្វាយរៀង​៖ព្រឹកថ្ងៃសៅរ៍​ ទី២៣​ ខែមីនា​ ឆ្នាំ២០១៩​ នៅបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ លោកឧត្ដមសេនីយ៍​ទោ​ ស​ សំបូរធន​ នាយ​សេនាធិការ​ ​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ស្តីពីការរៀបចំទទួលប្រតិភូ​វៀតណាម ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ និងពិធីអបអរសារទរពិធីជួបជុំជាមិត្តភាពរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ​ ពិធីនេះមានការអញ្ជេីញរួមពីសំណាក់លោកនាយរងសេនាធិការ​ លោកស្នងការ​ លោកស្នងការរង​ លោកនាយការិយាល័យកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ លោកមេបញ្ជាការខេត្ត​ លោកមេបញ្ជាការរង​…

Continue Readingឧត្ដមសេនីយ៍​ទោ​ ស​ សំបូរធន​ ដឹកនាំកិច្ចប្រជុំ​ ស្តីពីការរៀបចំទទួលប្រតិភូ​វៀតណាម
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកពញាឮ ដឹកនាំដោយលោកមេបញ្ជាការស្រុក បានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវជាតិលេខ៥ ភូមិទេពប្រណម្យ ឃុំវិហាលួង ស្រុកពញាឮ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សែន កំសត់ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករធារាសាស្រ្ត មានទីលំនៅភូមិខ្លាក្រហឹម ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ វត្ថុតាងដកហូត៖ -ថ្នាំញៀន(ម៉ាទឹកកក) ០១កញ្ចប់ -ទូរស័ព្ទ ០១គ្រឿង -ម៉ូតូ…

Continue Readingឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ទោ ដួង សារី អញ្ជើញត្រួតពិនិត្យកម្លាំង នៅវរសេនាតូចអន្តរាគមន៍ពិសេស

ឧត្តមសេនីយ៍ទោ ដួង សារី អញ្ជើញត្រួតពិនិត្យកម្លាំង នៅវរសេនាតូចអន្តរាគមន៍ពិសេស

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ឧត្តមសេនីយ៍ទោ ដួង សារី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេ បានអញ្ជើញត្រួតពិនិត្យកម្លាំង នៅវរសេនាតូចអន្តរាគមន៍ពិសេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះមានការចូលរួមពីសំណាក់លោក វរសេនីយ៍ទោ យា គឹមយន មេបញ្ជាការវរសេនាតូចអន្តរាគមន៍ពិសេស ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕

Continue Readingឧត្តមសេនីយ៍ទោ ដួង សារី អញ្ជើញត្រួតពិនិត្យកម្លាំង នៅវរសេនាតូចអន្តរាគមន៍ពិសេស
Read more about the article ឧត្តមសេនីយ៍ត្រី ឡោ ថា ចុះត្រួតពិនិត្យលើការងារជំនាញ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ

ឧត្តមសេនីយ៍ត្រី ឡោ ថា ចុះត្រួតពិនិត្យលើការងារជំនាញ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ

រតនគិរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរង ទទួលបន្ទុកការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារជំនាញបុគ្គលិក ចុះត្រួតពិនិត្យលើការងារជំនាញរបស់ខ្លួន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងពិនិត្យលើអគារស្នាក់នៅ របស់នាយអាវុធហត្ថ ដែលទើបនឹងបានសាងសង់រួច។

Continue Readingឧត្តមសេនីយ៍ត្រី ឡោ ថា ចុះត្រួតពិនិត្យលើការងារជំនាញ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ
Read more about the article ឧត្តមសេនីយ៍ទោ ដួង សារី អញ្ជើញត្រួតពិនិត្យកម្លាំង កងរាជអាវុធហត្ថតាមបណ្តាកងវរអន្តរាគមន៍

ឧត្តមសេនីយ៍ទោ ដួង សារី អញ្ជើញត្រួតពិនិត្យកម្លាំង កងរាជអាវុធហត្ថតាមបណ្តាកងវរអន្តរាគមន៍

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ឧត្តមសេនីយ៍ទោ ដួង សារី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេ បានអញ្ជើញត្រួតពិនិត្យកម្លាំង មកពីបណ្តាកងវរអន្តរាគមន៍ចល័ត ចំណុះទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសដូចជាៈ ១/.កង.វរសេនាតូចចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ២/.កងអន្តរាគមន៍ចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ៣.វរកងយានយន្តកិត្តិយសកងរាជអាវុធហត្ថលើផ្ទៃប្រទេស។៤/.វរកងអនុសេនាធំចល័តលេខ ២៦កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះមានការចូលរួមពីមេបញ្ជាការវរទាំង៤ និងក្រុមការងារ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕

Continue Readingឧត្តមសេនីយ៍ទោ ដួង សារី អញ្ជើញត្រួតពិនិត្យកម្លាំង កងរាជអាវុធហត្ថតាមបណ្តាកងវរអន្តរាគមន៍
Read more about the article តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ អាន

តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ អាន

កណ្តាល៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ អាន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសនោះ លោកមេបញ្ជាការរងខេត្ត…

Continue Readingតំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ អាន
Read more about the article កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់

ព្រៃវែង៖ នៅវេលាម៉ោង ២១ និង ០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖ ១. ឈ្មោះ យ៉ាន នុច ភេទប្រុស អាយុ…

Continue Readingកម្លាំងអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៣នាក់
Read more about the article ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ព្រះវិហារ៖ ព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថព្រះវិហារ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោ កឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើោញចូលរួមពីសំណាក់ប្រតិភូអមដំណើរ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ…

Continue Readingឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ពោធិ៍សាត់៖ ព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយ ការងារសោធននិវត្តន៍កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើោញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ