Read more about the article កម្លាំងអាវុធហត្ថខេត្តក្រចេះបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល និងស្នាក់ការសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក មុត វណ្ណៈ មេបញ្ជាការរង បានចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុច UTM = ០៦៦២០៤៩ - ១៣២៨១៦២ ក្នុងចំការកៅស៊ូ នៅភូមិវីវ ឃុំ២ធ្នូ ស្រុកស្នួល…

Continue Readingកម្លាំងអាវុធហត្ថខេត្តក្រចេះបង្ក្រាបបទល្មើសព្រៃឈើ
Read more about the article កម្លាំងអាវុធហត្ថសហការជួយពន្លត់អគ្គីភ័យឆាបឆេះផ្សាអូអំបិល!

កម្លាំងអាវុធហត្ថសហការជួយពន្លត់អគ្គីភ័យឆាបឆេះផ្សាអូអំបិល!

បន្ទាយមានជ័យ៖ នៅវេលាម៉ោងប្រហែល០៣ និង៤០នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងកម្លាំងនគរបាលខេត្ត បានចុះជួយសម្រួលចរាចរណ៍តាមដងផ្លូវ និងជួយពន្លត់អគ្គីភ័យឆាបឆេះផ្សារអូរអំបិល (ហៅផ្សារដើមគរ) ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ករណីខាងលើនេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង និងបណ្ដាលឲ្យឆេះតូបអស់ចំនួន ៦៧តូប។

Continue Readingកម្លាំងអាវុធហត្ថសហការជួយពន្លត់អគ្គីភ័យឆាបឆេះផ្សាអូអំបិល!
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

កំពង់ស្ពឺ៖ នៅវេលាម៉ោង ០១ និង ១០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ ៤ ទាល់មុខមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិអង្គសេរី សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ៖ ១-ឈ្មោះ ផាន សុខហេងគង់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់

បន្ទាយមានជ័យ៖ នៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថ រួមសហការជាមួយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បានចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ តាមបណ្តាមូលដ្ឋានក្រុង/ស្រុកទាំង៩ ទូទាំងខេត្ត ។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជួសជុលផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ទ្រាក់
Read more about the article ឧត្តមសេនីយ៍ត្រី ឃួន សារុន អញ្ជើញចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ ដែលទើបនឹងសម្រាលកូន!

ឧត្តមសេនីយ៍ត្រី ឃួន សារុន អញ្ជើញចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ ដែលទើបនឹងសម្រាលកូន!

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ឃួន សារុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ និងនាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ៨០ម៉ឺនរៀល ជូនដល់លោកស្រីអនុសេនីយ៍ទោ ជួប យ៉េន នាយការិយាល័យ ផែនការ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលទើបនឹងសម្រាលកូន នៅគេហដ្ឋានរបស់គាត់ ដែលស្ថិតនៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង…

Continue Readingឧត្តមសេនីយ៍ត្រី ឃួន សារុន អញ្ជើញចុះសួរសុខទុក្ខមន្រ្តីក្រោមឱវាទ ដែលទើបនឹងសម្រាលកូន!
Read more about the article ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំកម្លាំងសហការបង្ក្រាបបទល្មើសព្រៃឈើ!

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំកម្លាំងសហការបង្ក្រាបបទល្មើសព្រៃឈើ!

នៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងអាវុធហត្ថ សហការជាមួយស្នងការនគរបាលខេត្ត និងរដ្ឋបាលព្រៃឈើ ចុះបង្រ្កាបទីតាំងលាក់ឈើចំនួន ០៤កន្លែង ដែលក្រុមឈ្មួញយកមកលាក់ទុក នៅចំណុចចំការកៅស៊ូ និងស្វាយចន្ទីស្ថិតក្នុងភូមិពូលុះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ដោយបានរឹបអូសឈើចំនួន ៩២ដុំ បច្ចុប្បន្ន វត្ថុតាងបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីយកទៅរក្សាទុក ។

Continue Readingឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំកម្លាំងសហការបង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article នាយ នាយអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារ លោកវរសេនីយ៍ឯក ឡាក់ គួន ដែលទើបសម្រាលកូន!

នាយ នាយអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារ លោកវរសេនីយ៍ឯក ឡាក់ គួន ដែលទើបសម្រាលកូន!

ភ្នំពេញ៖ នាយ នាយអាវុធហត្ថ ចំណុះការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកផ្លែឈើ ភេសជ្ជៈ កាដូអនុស្សាវរីយ៍ជូនដល់ លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលគ្រួសាររបស់លោកសម្រាក សម្រាលកូន នៅសម្ភពហ៊្សូលី (ទួលគោក) កាលពីព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ។

Continue Readingនាយ នាយអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារ លោកវរសេនីយ៍ឯក ឡាក់ គួន ដែលទើបសម្រាលកូន!
Read more about the article កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកែប វេលាម៉ោង ៩ និង ០០ នាទីថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប និងកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ ដឹកនាំដោយលោក វរសេនីយ៍ត្រី នាង រ័ត្ន បានចុះបង្រ្កាបករណី គ្រឿងញៀន ស្ថិតនៅភូមិចំការចេក…

Continue Readingកម្លាំងអាវុធហត្ថខេត្តកែប ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពត៖ នៅវេលាម៉ោង២១ និង ៣០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ទទួលយុត្តិធម៌ បានចុះបង្រ្កាបករណីគ្រឿងញៀន នៅភូមិកំពង់សំរោងខ/ត ឃុំសំរោង ស្រុកទឹកឈូ ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់រួមមាន៖ ១. ឈ្មោះ ហាំ ម៉ាត់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរនេសាទ រស់នៅភូមិកំពង់សំរោងខ/ត…

Continue Readingឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធគ្រឿងញៀន
Read more about the article តំណាង លោកវរសេនីយ៍ឯក ខឹម ពេជ្រ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!

តំណាង លោកវរសេនីយ៍ឯក ខឹម ពេជ្រ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!

ក្រោមការណែនាំក្រើនរំលឹកជាប្រចាំរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ប៊ុន សុផេន មេបញ្ជាការរងកងអន្តរាគមន៍ កងរាជអាវុធហត្ថ ជាតំណាងលោកវរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការកងអន្តរាគមន៍ កងរាជអាវុធហត្ថ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៦០០,០០០៛ និងទឹកដោះគោឆៅ ចំនួន ០៣ យួរ ប្រគល់ជូនលោកវរសេនីយ៍ទោ សុខ សុផាត មេបញ្ជាការរង…

Continue Readingតំណាង លោកវរសេនីយ៍ឯក ខឹម ពេជ្រ អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!