Read more about the article លោក វរសេនីយ៍ឯក សេស សុផល ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការងារសង្គ្រោះគ្រោះមហន្តរាយ

លោក វរសេនីយ៍ឯក សេស សុផល ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការងារសង្គ្រោះគ្រោះមហន្តរាយ

កែប៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយផែនការ ការងារសង្គ្រោះប្រជាពលរដ្ឋរងគ្រោះក្នុងរដូវវស្សា។ ពិធីនេះក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយទាហាន…

Continue Readingលោក វរសេនីយ៍ឯក សេស សុផល ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការងារសង្គ្រោះគ្រោះមហន្តរាយ
Read more about the article លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ!

លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ!

កំពង់ធំ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខលោក ឧត្តមសេនីយ៍ត្រី យ៉ត គារិន មេបញ្ជាការង ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១៧៩ និងបាននាំយកនូវថវិកាមហាគ្រួសារអាវុធហត្ថខេត្តចំនួន ៤.០៧២.០០០រៀល ប្រគល់ជូនផងដែរ ជាមួយគ្នានោះលោកមេបញ្ជាការ បានជូនពរឱ្យលោកឆាប់បានជាសះស្បើយ និងឆាប់បានវិលចូលបំរើការងារក្នុងអង្គភាពវិញ ។

Continue Readingលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺ!
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារជូនពរលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសគម្រប់ខួបកំណើត

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារជូនពរលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសគម្រប់ខួបកំណើត

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច៖  

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារជូនពរលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសគម្រប់ខួបកំណើត
Read more about the article ឃាត់ខ្លួនជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងបក្សពួក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ!

ឃាត់ខ្លួនជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងបក្សពួក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ!

ខណៈនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។

Continue Readingឃាត់ខ្លួនជនសង្ស័យ ឧកញ៉ា គង់ ក្រឹង និងបក្សពួក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ!
Read more about the article ឧត្តមសេនីយ៍ត្រី ខៀវ សំណាង អញ្ជើញបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២!

ឧត្តមសេនីយ៍ត្រី ខៀវ សំណាង អញ្ជើញបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២!

ព្រះសីហនុ៖ នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩ សាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ ឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបំប៉នអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ វត្តមានចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ…

Continue Readingឧត្តមសេនីយ៍ត្រី ខៀវ សំណាង អញ្ជើញបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី២!
Read more about the article លោក វរសេនីយ៍ឯក មួន សុវណ្ណដា បើកកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីនិងភារកិច្ច ការងារកងរាជអាវុធហត្ថ!

លោក វរសេនីយ៍ឯក មួន សុវណ្ណដា បើកកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីនិងភារកិច្ច ការងារកងរាជអាវុធហត្ថ!

រតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក មួន សុវណ្ណដា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីនិងភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និងទិសដៅខែសីហាឆ្នាំ២០១៩ ដោយមានការងារចូលរួមពីនាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថខេត្តជាច្រើនរូបទៀត ។

Continue Readingលោក វរសេនីយ៍ឯក មួន សុវណ្ណដា បើកកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីនិងភារកិច្ច ការងារកងរាជអាវុធហត្ថ!
Read more about the article ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចស្ថិតក្នុងភូមិទន្លប់ខ្ពស់ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហង្ស ប៊ុន្នី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

Continue Readingឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែសីហា!

ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែសីហា!

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០១៩។ ខ្លឹមសារនៃការប្រជុំនេះរួមមាន, ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់, ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ រាយការណ៍ តើធ្វើបានអ្វីខ្លះ, ត្រួតពិនិត្យផែនការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ ធម្មជាតិក្នុងរដូវវស្សា, ផែនការស្តីពីយុទ្ធដំណើរទ័ពទៅខេត្តព្រះសីហនុ និងដោះស្រាយសំណូមពរ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយរងសេនាធិការ,ស្នងការ.ស្នងការរង,នាយករងវិទ្យាស្ថនកំបូល,នាយករងមជ្ឈមណ្ឌលភ្នំជំរាយ,នាយការិយាល័យជំនាញ,មេបញ្ជាការរងតាមបណ្តារាជធានី.ខេត្ត និងមេបញ្ជាការកងវរៈសេនាតូចអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ពន្ធជាច្រើនរូបទៀត…

Continue Readingឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែសីហា!
Read more about the article ក្លែងបន្លំជាសាច់ញាត ឯកឧត្តម យឹម លាង បោកជនរងគ្រោះប្រហែល១០០នាក់ យកបានប្រាក់ រាប់ម៉ឺនដុល្លា ដោយប្រាប់ថា រត់ការចូលក្របខ័ណ្ឌកងទ័ព!

ក្លែងបន្លំជាសាច់ញាត ឯកឧត្តម យឹម លាង បោកជនរងគ្រោះប្រហែល១០០នាក់ យកបានប្រាក់ រាប់ម៉ឺនដុល្លា ដោយប្រាប់ថា រត់ការចូលក្របខ័ណ្ឌកងទ័ព!

ជនសង្ស័យពីររូប ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបាន ឃាត់ខ្លួន។ ជនសង្ស័យទី១មានឈ្មោះថា ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត១៩៦២ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន ណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា និងជនសង្ស័យទី២ឈ្មោះ ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុស…

Continue Readingក្លែងបន្លំជាសាច់ញាត ឯកឧត្តម យឹម លាង បោកជនរងគ្រោះប្រហែល១០០នាក់ យកបានប្រាក់ រាប់ម៉ឺនដុល្លា ដោយប្រាប់ថា រត់ការចូលក្របខ័ណ្ឌកងទ័ព!
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ កម្លាំងស្នាក់ការសន្តិសុខ B04 ដឹកនាំដោយលោក អនុសេនីយ៍ឯក ទឹង សុភ័ក្រ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ដោយបានរុះរើរបាំងប្រវែង ៨០ ម៉ែត្រ, លបលូ ០៨ មាត់លូ, បង្គោលចម្រុះ ៦០ ដើម, កូនត្រីចម្រុះ ៥០…

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!