កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី
បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងចាប់យកវត្ថុតាងមួយចំនួន នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។