Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ថ្នាក់អគ្គបញ្ជាការ ប្រចាំឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថដែលមានស្នាដៃ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង០៧ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង០៩ ព្រមទាំងនាយទាហាន…

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី០១  ខែសីហា  ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះបង្រ្កាបករណីជួញដូរឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួននៅចំណុចចម្ការ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី ។

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាកា

ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាកា

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមនីតិវិធី។

Continue Readingការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ០២នាក់ទៅតុលាកា
Read more about the article ឧត្តមសេនីយ៍ត្រី វង្ស ធី ដឹកនាំប្រជុំកិច្ចប្រជុំត្រៀមរៀបចំដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាល និងសមិទ្ធផលនានា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

ឧត្តមសេនីយ៍ត្រី វង្ស ធី ដឹកនាំប្រជុំកិច្ចប្រជុំត្រៀមរៀបចំដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាល និងសមិទ្ធផលនានា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅព្រឹកសៅរ៍ ថ្ងៃទី២៩ ខែកក្កដា លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាល និងសមិទ្ធផលនានា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។   កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត  ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រារព្ធឡើងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ សូមបញ្ជាក់ផងដែរថាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាល  និងសមិទ្ធផលនានាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក នាយកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី១៥…

Continue Readingឧត្តមសេនីយ៍ត្រី វង្ស ធី ដឹកនាំប្រជុំកិច្ចប្រជុំត្រៀមរៀបចំដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាល និងសមិទ្ធផលនានា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់

អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូកង់បីកាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យោងតាមពាក្យបណ្តឹងឈ្មោះ នៅ ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ…

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់
Read more about the article ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់ថវិកាផ្ទាល់ខ្លួនរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ដល់គ្រួសារសពមន្ត្រីអាវុធត្ថសោធននិវត្តន៍

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់ថវិកាផ្ទាល់ខ្លួនរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ដល់គ្រួសារសពមន្ត្រីអាវុធត្ថសោធននិវត្តន៍

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការីអញ្ជើញប្រគល់ថវិកាផ្ទាល់ខ្លួនរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស ផ្តល់ជូនដល់គ្រួសារសព លោកវរសេនីយ៍ត្រី អ៊ុយ អឿង ជាយោធិននៃកងរាជអាវុធហត្ថសោធននិវត្តន៍  ចំនួន ៥លានរៀល រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោក ចំនួន ១លាន៥សែនរៀលផងដែរ សរុប ៦លាន៥សែនរៀល។ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន…

Continue Readingឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រគល់ថវិកាផ្ទាល់ខ្លួនរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ដល់គ្រួសារសពមន្ត្រីអាវុធត្ថសោធននិវត្តន៍
Read more about the article មន្ត្រីជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិថៃចំនួន ៥នាក់ ទៅសាលាដំបូងខេត្ត

មន្ត្រីជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិថៃចំនួន ៥នាក់ ទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិថៃចំនួន ៥នាក់ ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធនឹងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ។

Continue Readingមន្ត្រីជំនាញអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិថៃចំនួន ៥នាក់ ទៅសាលាដំបូងខេត្ត
Read more about the article ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំប្រជុំណែនាំគម្រោងការធ្វើរបាយការណ៍ប្រវត្តិសកម្មភាព និងស្នាដៃសមិទ្ធផល

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំប្រជុំណែនាំគម្រោងការធ្វើរបាយការណ៍ប្រវត្តិសកម្មភាព និងស្នាដៃសមិទ្ធផល

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំប្រជុំណែនាំគម្រោងការធ្វើរបាយការណ៍ប្រវត្តិសកម្មភាព និងស្នាដៃសមិទ្ធផលការបង្កើតការកសាង និងការប្រតិបត្តិតួនាទី-ភារកិច្ច រយៈពេល៣០ឆ្នាំ របស់ងរាជអាវុធហត្ថនៅសាលប្រជុំ ជាន់ទី៣ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

Continue Readingឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំប្រជុំណែនាំគម្រោងការធ្វើរបាយការណ៍ប្រវត្តិសកម្មភាព និងស្នាដៃសមិទ្ធផល
Read more about the article មន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាកា

មន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាកា

បន្ទាយមានជ័យ៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធករណីជួញដូរឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២នាក់ ទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។

Continue Readingមន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាកា
Read more about the article ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកថវិកាមូលនិធិហាមគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៣៤លានរៀល ប្រគល់ជូនគ្រួសារសព

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកថវិកាមូលនិធិហាមគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៣៤លានរៀល ប្រគល់ជូនគ្រួសារសព

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថៃ្ងអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បានដឹកនាំនាយករង និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ថវិកាមូលនិធិហាមគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៤,២៥៥,០០០(សាមសិបបួនលានពីររយហាសិបប្រាំពាន់រៀលគត់) ជូនគ្រួសារសពនាយឯក មិត្ត ហុងដា សិក្ខាកាមជំនាន់ទី៤៦ សិ្ថតនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេតបន្ទាយមានជ័យ។

Continue Readingឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាំយកថវិកាមូលនិធិហាមគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ៣៤លានរៀល ប្រគល់ជូនគ្រួសារសព