ឧត្តមសេនីយ៍ត្រី កង សៅគុណ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៨
ព្រះវិហារ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តពើងព្រះគោ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ០២បាវ, ទឹកសុទ្ធ០២កេស, ទឹកក្រូច ០២ កេស,…