នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី
យើងខ្ញុំទាំងអស់គ្នាមានសេចក្តីក្តុកក្តួល និងសោកស្តាយជាអនេកបន្ទាប់ពីបានទទួលដំណឹង ដ៏ក្រៀមក្រំអំពីមរណភាពរបស់ លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០២ និង ២០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ។ ការទទួលមរណភាពរបស់ លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី គឺជាការបាត់បង់នូវស្វាមីដ៏ឧត្តុងឧត្តម បិតា ប្រកបដោយព្រហ្មវិហារធម៌ ជាការបាត់បង់នូវយុទ្ធជនដ៏អង់អាចក្លាហាន ដែលក្នុងមួយជីវិតបានធ្វើពលិកម្មយ៉ាងធំធេង ចូលរួមក្នុងបុព្វហេតុការពារ…