ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញបើកចែកអាវរងារដល់នាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទ!
ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកចែកអាវរងារជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំទាំងអស់។ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។