តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ម៉ម សុភាព
ព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឱ្យ លោកវរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ម៉ម សុភាព ជំនួយការ ផែនការប្រត្តិបត្តិការ និងហ្វឹកហ្វឺន នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដែលមានជំងឺលើសឈាម ទឹកនោមផ្អែម…