ឧត្តមសេនីយ៍ឯក នន្ទ សុខា ដឹកនាំប្រតិភូ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្ដមសេនីយ៍ឯក ចាន់ សុខុម
ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នា២០២២ ដោយទទួលបានការអនុញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្ដមសេនីយ៍ឯក ចាន់ សុខុម អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណៈភាពកាលពី ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៨ឆ្នាំ នៅគេហដ្ឋាននៃសព ផ្ទះលេខ២៥…