ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង ២៩ លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពលោក ឧត្តមសេនីយ៍ទោ ដូង ចោម !
ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ២៩,២៩៧,៥០០រៀល ក្នុងនោះមានថវិកាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថចំនួន ៥លានផងដែរ ជូនលោកជំទាវ ស្រេង វ៉ាន់ខឿន ភរិយាសព លោកឧត្តមសេនីយ៍ទោ ដួង…