តំណាង ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខលោក គឹម សាមិទ្ធ
ព្រះសីហនុ៖ នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការររង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវមូលនិធិតេជា ១២៥ ចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានអង្ករចំនួន ០២បាវតូច ស្មើនឹង ៥០គីឡូក្រាម, ភេសជ្ជៈ ០៤កេស,…