ឧត្តមសេនីយ៍ត្រី សែ វុទ្ធី នាំយកនូវទៀនព្រះវស្សា និងទេយ្យទានមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤វត្ត
ស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង, ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងនិងលោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែកព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទានមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៤វត្ត រួមមាន វត្តឧត្តមសាមគ្គី, វត្តស្វាយទទ្ទឹម, វត្តទួលសុក្រំស្ថិតស្រុករមាសហែ និងវត្តប្រជុំអង្គស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។…