Read more about the article ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ទោ លាង ស៊ុនដានិត

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ទោ លាង ស៊ុនដានិត

មណ្ឌលគិរី៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ទោ លាង ស៊ុនដានិត នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ និង បាននាំយកថវិកាចំនួន ១,៥០០,០០០លានរៀល និង គ្រឿងឧបភោគមួយចំនួនទៀតប្រគល់ជូនផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ទោ លាង ស៊ុនដានិត
Read more about the article មន្ត្រីអាវុធហត្ថខេត្តកណ្តាល ចុះសាកចុះសួរសុខទុក្ខ ប្រជាពលរេ្ឋខ្វះខាត និងជួបការលំបាក

មន្ត្រីអាវុធហត្ថខេត្តកណ្តាល ចុះសាកចុះសួរសុខទុក្ខ ប្រជាពលរេ្ឋខ្វះខាត និងជួបការលំបាក

កណ្តាល៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ទោ សុខ ណារ៉ា ប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខគ្រួសារខ្វះខាតជួបការលំបាក (បាក់ជើង) កំពុងសម្រាកព្យាបាលនៅផ្ទះ និង នាំយកមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តនូវថវិកាចំនួន ៥៤០,០០០រៀល និង គ្រឿងឧបភោគមួយចំនួនទៀតជូន លោកស្រី សឿន វាសនា អាយុ៣៨ឆ្នាំ ស្ថិតនៅភូមិស្ដៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

Continue Readingមន្ត្រីអាវុធហត្ថខេត្តកណ្តាល ចុះសាកចុះសួរសុខទុក្ខ ប្រជាពលរេ្ឋខ្វះខាត និងជួបការលំបាក
Read more about the article  ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

 ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី យិន ប៊ុនថុន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ឆ្អឹងដើមដៃ កំភួនដៃ និងស្រាំឆ្អឹងម្រាមដៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ ១៧៩) ។   ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌមានជ័យ ក្នុងស្មារតីសាមគ្គីភាព…

Continue Reading ក្រុមការងារ អាវុធហត្ថខណ្ឌមានជ័យ ចុះសួរសុខទុក្ខសមាជិកជួបគ្រោះថ្នាក់ចរាចរណ៍
Read more about the article ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញទទួលអំណោយពីសប្បុរសជន ប្រធានសាខាក្រុមហ៊ុនទូរស័ព្ទចល័ត metfone

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញទទួលអំណោយពីសប្បុរសជន ប្រធានសាខាក្រុមហ៊ុនទូរស័ព្ទចល័ត metfone

រតនគិរី៖ ព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញទទួលអំណោយពីសប្បុរសជន ប្រធានសាខាក្រុមហ៊ុនទូរស័ព្ទចល័ត metfone ប្រចាំខេត្តរតនគិរី បានឧបត្ថម្ភអាវយឺតចំនួន៧០ ខោចំនួន ៥០ និង មួកចំនួន ៤៦ សម្រាប់កីឡាករទូកង កងរាជអាវុធហត្ថខេត្ត ដែលនឹងត្រូវប្រណាំងទូកនៅទន្លេវ៉ៃគោ ខេត្តស្វាយរៀងនាពេលខាងមុខ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍…

Continue Readingឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញទទួលអំណោយពីសប្បុរសជន ប្រធានសាខាក្រុមហ៊ុនទូរស័ព្ទចល័ត metfone
Read more about the article តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកនាយឯក នៅ យ៉ាដា

តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកនាយឯក នៅ យ៉ាដា

ស្វាយរៀង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀ នៅព្រឹកថ្ងៃអាទិត្យទី០២ ខែតុលា ឆ្នាំ២០២២ ង លោក វរសេនីយ៍ទោ ប្រាក់ សុខេង នាយសេនាធិការរង និងលោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំមន្ត្រីអាវុធហត្ថខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកនាយឯក នៅ យ៉ាដា មុខងារពលទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណភាពនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយសាជំងឺគាំងបេះដូង…

Continue Readingតំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកនាយឯក នៅ យ៉ាដា
Read more about the article ចាស់ជរាគ្មានទីពឹងទទួលបានអំណោយពី លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ចាស់ជរាគ្មានទីពឹងទទួលបានអំណោយពី លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកសម្ភារៈ ថវិកា ដែលជាជំនួយរបស់ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទៅប្រគល់ជូនដល់លោកយាយ ឡុង សាវុន អាយុ៦៧ឆ្នាំ ជាស្រ្តីមេម៉ាយ កូនបោះបង់ចោល រស់នៅដោយរបររើសអេតចាយ…

Continue Readingចាស់ជរាគ្មានទីពឹងទទួលបានអំណោយពី លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!
Read more about the article ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ឯក សែម សឿន

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ឯក សែម សឿន

កំពត៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកម្លាំងប្រដាប់អាវុធ និងមន្ទីរជុំវិញខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ឯក សែម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលបានមរណភាពកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣ និង ៣០នាទី ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត និង បាននាំយកថវិកាចំនួន…

Continue Readingឯកឧត្តម ម៉ៅ ធនិន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ឯក សែម សឿន
Read more about the article ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញ​ជា​ អធិបតី​ក្នុងពិធីបើក ប្រាក់គោលនយោ​បាយបញ្ចុះ និងបូជាសពជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ ពលី មរណៈ (លើកទី១) ឆ្នាំ២០២២ !

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញ​ជា​ អធិបតី​ក្នុងពិធីបើក ប្រាក់គោលនយោ​បាយបញ្ចុះ និងបូជាសពជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ ពលី មរណៈ (លើកទី១) ឆ្នាំ២០២២ !

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យហិរញ្ញវត្ថុ អគារសេនាធិការដ្ឋានជាន់ទី២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបើកប្រាក់គោលនយោបាយបញ្ចុះ និងបូជាសពជូនដល់ គ្រួសារយោធិន នៃកងរាជអាវុធហត្ថ ពលី មរណៈ (លើកទី១) ក្នុងឆ្នាំ២០២២ ចំនួន២៥នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមកពីអង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត។  ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ…

Continue Readingឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញ​ជា​ អធិបតី​ក្នុងពិធីបើក ប្រាក់គោលនយោ​បាយបញ្ចុះ និងបូជាសពជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថ ពលី មរណៈ (លើកទី១) ឆ្នាំ២០២២ !
Read more about the article ឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ទោ សំ ធួន ដែលម្តាយក្មេករបស់គាត់បានទទួលមរណៈភាព

ឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ទោ សំ ធួន ដែលម្តាយក្មេករបស់គាត់បានទទួលមរណៈភាព

កែប៖ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ទោ សំ ធួន ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ ដែលម្តាយក្មេករបស់គាត់បានទទួលមរណៈភាព ដោយរោគាពាធ នៅគេហដ្ឋាននៃសពស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ និងបាននាំយកថវិកាចំនួន២,៤២០,០០០រៀល ប្រគល់ជូនផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ទោ សំ ធួន ដែលម្តាយក្មេករបស់គាត់បានទទួលមរណៈភាព
Read more about the article ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ចុះជួបសំណេះសំណាលសួរសុខអាវុធហត្ថនារីទើបនឹងសម្រាលកូន

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ចុះជួបសំណេះសំណាលសួរសុខអាវុធហត្ថនារីទើបនឹងសម្រាលកូន

កោះកុង៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសួរសុខ និង នាំយកថវិកា ចំនួន ៨០០,០០០រៀល ឧបត្ថមដល់ នាយអាវុធហត្ថនារី លោក ស្រីអនុសេនីយ៍ទោ សែន សៀវម៉ី ជំនួយការមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តកោះកុង ដែលទើបនឹងសម្រាលកូន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៕

Continue Readingឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ចុះជួបសំណេះសំណាលសួរសុខអាវុធហត្ថនារីទើបនឹងសម្រាលកូន