តំណាង ឧត្តមសេនីយ៍ បោន ប៊ិន នាំយកអំណោយប្រគល់ជូន គ្រួសារប្រជាពលរដ្ឋទទួលមរណៈភាព
បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ត្រី គឹម ដូ មេបញ្ជាការង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីអាវុធហត្ថខេត្តជាច្រើនរូប បាននាំយកអំណោយរបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋឈ្មោះ អ៊ាន ឆោម ភេទស្រី អាយុ ៧៦ឆ្នាំ ស្ថិតនៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩…