ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញសាកសួរសុខទុក្ខ នាយ នាយរងអាវុធហត្ថ
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង ដែលមានវិជ្ជមានកូវីដ-១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក ព្រមទាំងកងកម្លាំងដែលសហការ ការពារទីតាំងចត្តាឡីស័ក។ ក្នុងដំណើរអញ្ជើញសាកសួរសុខទុក្ខនោះ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានពាំនាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំខាងលើ និងបានប្រគល់ជូន ថវិកាចំនួន ៤,៩៧២,៥០០រៀល, ទឹកបរិសុទ្ធចំនួន ៥០កេស, ជែល…