អាវុធហត្ថខេត្ដបាត់ដំបង ចុះអនុវត្តន៍ដីកាបង្គាប់ ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
បាត់ដំបង៖ នៅថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលា ម៉ោង១៧:០០នាទី អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៣ ត.ព្រ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ គឹម សេងលី ហៅកុយ ភេទប្រុស…