Read more about the article កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដាក់ប៉ុស្ដ៍ត្រួតពិនិត្យ ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធគ្រឿងញៀន​

កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដាក់ប៉ុស្ដ៍ត្រួតពិនិត្យ ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធគ្រឿងញៀន​

អហ.បន្ទាយមានជ័យ៖ នៅវេលាម៉ោង ២និង៣០នាទីយប់ ថ្ងែទី ៨ ខែ តុលា ឆ្នាំ២០១៥ កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៥នាក់ដឹកនាំដោយលោក វរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែតបានធ្វើការដាក់ប៉ុស្ត៍ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចភូមិ សាមគ្គីមានជ័យ សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ពេលនោះជនសង្ស័យឈ្មោះ ស៊្រី ម៉ុងហួត ភេទ ប្រុស អាយុ ៣១ឆ្នាំ បានជិ:ម៉ូតូបម្រុង​ឆ្លងកាត់ប៉ុស្ដ៍ត្រួតពិនិត្យ ពេលជិ:មកជិតដល់ជនសង្ស័យបានឈប់ (more…)

Continue Readingកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដាក់ប៉ុស្ដ៍ត្រួតពិនិត្យ ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធគ្រឿងញៀន​
Read more about the article មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺយកអំណោយជូនមេបញ្ជាការរង2នាក់ដែលមានជំងឺ

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺយកអំណោយជូនមេបញ្ជាការរង2នាក់ដែលមានជំងឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីត្រី ជូ សារុន បានដឹកនាំមន្ត្រីក្នុងអង្គភាពទាំងអស់ចុៈសួរសុខទុក្ខ លោក វិរៈសេនីយ៏ឯក ប៊ុត សារឿន មេបញ្ជាការរង និងលោកវិរៈសេនីយ៏ អ៊ឿ សំរិទ្ធ មេបញ្ជាការរង ដែលមានជំងឺនិងកំពង់សម្រាកព្យាបាលនៅផ្ទៈនិងនៅមន្ទីរពេទ្យ ។
លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការខេត្តបានលើកឡើងពីគុណបំណាច់របស់មេបញ្ជាការរងទាំងពីររូបថាកន្លងមកលោកទាំងបានសាងស្នាដៃជូនជាតិមាតុភូមិយ៉ាងច្រើន ក្នុងនោៈទាំងលើសមភូមិ រួមទាំងក្នុងអង្គភាព ។ (more…)

Continue Readingមេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺយកអំណោយជូនមេបញ្ជាការរង2នាក់ដែលមានជំងឺ
Read more about the article ជនសង្ស័យប្រុសស្រី ០៥នាក់ដើរឆបោក​ប្រជាជន​ត្រូវសមត្ថកិច្ចជំនាញ​ស្រុកចុងកាល ខេត្តឧត្តរមានជ័យ​ឃាត់ខ្លួន​

ជនសង្ស័យប្រុសស្រី ០៥នាក់ដើរឆបោក​ប្រជាជន​ត្រូវសមត្ថកិច្ចជំនាញ​ស្រុកចុងកាល ខេត្តឧត្តរមានជ័យ​ឃាត់ខ្លួន​

អហ.ឧត្តរមានជ័យ​៖ កម្លាំងសមត្ថកិច្ចជំនាញ​កងរាជ​អាវុធ​ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ​ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ ចំនួន​០៥នាក់ កាលពីវេលាម៉ោង​១៣និង​០០នាទី ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ២០១៥ ពីបទឆបោក​។​
ជនសង្ស័យ​ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានប្រុស០២ ស្រី០៣នាក់មានឈ្មោះ 1 សេង សាវឿន ភេទ ប្រុស អាយុ 39ឆ្នាំមុខរបរ រត់តាក់សីរស់នៅភូមិ ឃំ បួរ ស្រុក ភ្នំព្រឹកខេត្ត បាត់ដំបង
2. លឿង ទិត ភេទប្រុសអាយុ 29 ឆ្នាំមុខ របរ កម្មករនៅ ភូមិអូរកណ្ដាលឃុំត្រាវ ជួរ ស្រុក សំពៅលួន ខេត្តបាត់ដំបង ។ (more…)

Continue Readingជនសង្ស័យប្រុសស្រី ០៥នាក់ដើរឆបោក​ប្រជាជន​ត្រូវសមត្ថកិច្ចជំនាញ​ស្រុកចុងកាល ខេត្តឧត្តរមានជ័យ​ឃាត់ខ្លួន​
Read more about the article ជនជាតិ​ចាមម្នាក់​ដឹកជញ្ចូន​ និងរក្សាទុក​នូវ​សាធាតុ​ញៀន​ត្រូវសមត្ថកិច្ចខេត្តត្បូង​ឃ្មុំ​បញ្ចូនទៅកាន់តុលាការ​

ជនជាតិ​ចាមម្នាក់​ដឹកជញ្ចូន​ និងរក្សាទុក​នូវ​សាធាតុ​ញៀន​ត្រូវសមត្ថកិច្ចខេត្តត្បូង​ឃ្មុំ​បញ្ចូនទៅកាន់តុលាការ​

អហ.ត្បូងឃ្មុំ​៖ មន្ទីរយុត្តិធម៌​​កងរាជ​អាវុធ​ខេត្តត្បូង​ឃ្មុំ កាលពីថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៥ វេលាម៉ោង១១និង​៤៥នាទី​​យប់​បាន​បង្ក្រាបករណី​ ដឹកជញ្ចូន​ និងរក្សាទុក​នូវ​សាធាតុ​ញៀន​ដោយខុសច្បាប់​។​
នៅចំណុច​ភូមិព្រែកក្រូច ឃុំប៉ើស1 ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មំ សមត្ថកិច្ចជំនាញបានឃាត់ខ្លួន​នសង្ស័យឈ្មោះ ស៊ូ ខរី ភេទប្រុស អាយុ 36 ឆ្នាំ ជនជាតិ ចាម ពី​ដឹកជញ្ចូន​ និងរក្សាទុក​នូវ​សាធាតុ​ញៀន​ដោយខុសច្បាប់​ ។ ក្នុងនោះសមត្ថកិច្ចបានចាប់ដកយក​ត្ថុតាងនូវម្សៅក្រាមពណ៏ ស ចំណុះ 2. 23 ក្រាម ជញ្ជីងថ្លឹងអេឡិចត្រូនិកមួយ និង​ ម៉ូតូ​ម៉ាកវ៉េវ​០១គ្រឿង ។​ (more…)

Continue Readingជនជាតិ​ចាមម្នាក់​ដឹកជញ្ចូន​ និងរក្សាទុក​នូវ​សាធាតុ​ញៀន​ត្រូវសមត្ថកិច្ចខេត្តត្បូង​ឃ្មុំ​បញ្ចូនទៅកាន់តុលាការ​
Read more about the article កម្លាំង​កង​រាជ​អាវុធហត្ថ​ស្នាក់ការ​៥៦៨ ក្រុងប៉ោយប៉ែតឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធគ្រឿងញៀន​

កម្លាំង​កង​រាជ​អាវុធហត្ថ​ស្នាក់ការ​៥៦៨ ក្រុងប៉ោយប៉ែតឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធគ្រឿងញៀន​

អហ.បន្ទាយមានជ័យ​៖ នៅម៉ោង​០២​និង​០០នាទី រំលង​អធ្រាត្រ​ ត្រូវនឹងថ្ងៃទី​០៨ ខែតុលា ឆ្នាំ២០១៥ កម្លាំង​កង​រាជ​អាវុធហត្ថ​ស្នាក់ការ​៥៦៨ ក្រុងប៉ោយប៉ែតដែលល្បាតយប់ បានឃាត់ខ្លួន​​ជនសង្ស័យម្នាក់​ឈ្មោះ ស្រ៊ី ម៉ុងហួត ភេទ ប្រុស អាយុ៣១ ឆ្នាំ រស់នៅ ភូមិ ក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើករណីពាក់ព័ន្ធ​នឹងគ្រឿងញៀន ។​
ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចជំនាញបានចាប់ដកវត្ថុតាង គ្រឿងញៀនពណ៌ប្រភេទ​ខេទឹកកក០៤ ថង់តូច​ ។​
ជនសង្ស័យ​ត្រូវបានកម្លាំងជំនាញ​កសាងសំណុំរឿង​ ចាត់ការបន្តទៅតាមនិតិវិធី​៕​ (more…)

Continue Readingកម្លាំង​កង​រាជ​អាវុធហត្ថ​ស្នាក់ការ​៥៦៨ ក្រុងប៉ោយប៉ែតឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធគ្រឿងញៀន​
Read more about the article ចោរឆក់កាបូប ២នាក់ក្នុងចំណោម​៣នាក់ ត្រូវបានឃាត់ខ្លួន​ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់​

ចោរឆក់កាបូប ២នាក់ក្នុងចំណោម​៣នាក់ ត្រូវបានឃាត់ខ្លួន​ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់​

អហ.ក្រចេះ៖ នៅវេលាម៉ោង១៨និង​១០នាទី​ ថ្ងៃទី០៥ ខែតុលា ឆ្នាំ​២០១៥ មានករណី​លួច​ដោយហិង្សាមួយបានកើតឡើងនៅចំណុច​ ភូមិ​ ឃុំ​អូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បង្កដោយជនសង្ស័យ​ចំនួន ០៣នាក់មានឈ្មោះ ១.ឈ្មោះ នួន ម៉ាប់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅ ភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ ២-ឈ្មោះប៊ុត ទុំ ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ ៣-ឈ្មោះ អាខ្លា រស់នៅភូមិ-ឃុំកន្ទួត-ចិត្របុរី-ក្រចេះ។​ (more…)

Continue Readingចោរឆក់កាបូប ២នាក់ក្នុងចំណោម​៣នាក់ ត្រូវបានឃាត់ខ្លួន​ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់​
Read more about the article កង​រាជ​អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនមនុស្សម្នាក់​តាមដីការ​បង្គាប់ចាប់ខ្លួន

កង​រាជ​អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនមនុស្សម្នាក់​តាមដីការ​បង្គាប់ចាប់ខ្លួន

អហ.ខេត្តតាកែ​វ៖ នៅវេលាម៉ោង​១៥និង​៣០នាទី ថ្ងៃទី​០៧ ខែតុលា ឆ្នាំ២០១៥កងកម្លាំង​រាជ​អាវុធហត្ថខេត្តតាកែវបានចុះឃាត់ខ្លួនមនុស្សម្នាក់​តាមដីកាបង្គាប់ចាប់ខ្លួនលេខ24/2013ដោយចៅក្រមជំនុំជំរះ អ៊ុក.រ៉េតគន្ធា។
ជន​ដែលត្រូវបាន​កង​កម្លាំង​រាជអាវុធហត្ថឃាត់ខ្លួននោះមានឈ្មោះ ម៉ាក.ផានិតភេទប្រុសអាយុ27ឆ្នាំ ៕​ (more…)

Continue Readingកង​រាជ​អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនមនុស្សម្នាក់​តាមដីការ​បង្គាប់ចាប់ខ្លួន
Read more about the article ឃាត់ខ្លួនជនជាតិរៀតណាមម្នាក់ពីបទជួញដូរគ្រឿងញៀន​​នៅខេត្តព្រះសីហនុ​

ឃាត់ខ្លួនជនជាតិរៀតណាមម្នាក់ពីបទជួញដូរគ្រឿងញៀន​​នៅខេត្តព្រះសីហនុ​

អហ.ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង​១៥និង​០០នាទី ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០១៥ កម្លាំង​មន្ទីរ​​យុត្តិធម៌​​ ខេត្តព្រះសីហនុ ដឹកនាំដោយ​លោក​វរៈសេនីយ៍ត្រី ឯក សិទ្ធិទស្សី បានចុះបង្ក្រាប​ករណីជួញដូរគ្រឿងញៀន​ មួយ​នៅចំណុច​​ ភ្នំខៀវ ក្រុមទី​២១ ភូមិ០១ សង្កាត់​០២ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ ។​
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ​ខេត្តបានឃាត់ខ្លួន​​ជនសង្ស័យម្នាក់​ ឈ្មោះ វិន ធីអ៊ុក ភេទ ស្រី អាយុ ៦២ ឆ្នាំ មុខរបរ លក់ដូរ (more…)

Continue Readingឃាត់ខ្លួនជនជាតិរៀតណាមម្នាក់ពីបទជួញដូរគ្រឿងញៀន​​នៅខេត្តព្រះសីហនុ​
Read more about the article សមត្ថកិច្ចជំនាញឃាត់ខ្លួនមនុស្សម្នាក់ជួញដូរថ្នាំញៀន​២០០០ គ្រាប់​

សមត្ថកិច្ចជំនាញឃាត់ខ្លួនមនុស្សម្នាក់ជួញដូរថ្នាំញៀន​២០០០ គ្រាប់​

អហ.បាត់ដំបង៖ ជនសសង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ម្នាក់ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង​១៥នាទី ថ្ងៃទី​០៧​ ខែតុលា ឆ្នាំ ២០១៥ ។​
ជនសង្ស័យខាងលើមានឈ្មោះ​សុខ ធា ភេទប្រុស អាយុ​៣០ឆ្នាំ ត្រូវបានឃាត់ខ្លួននៅភូមិត្រពាំងព្រលិតឃុំសន្តិភាពស្រុកសំពៅលូន មុខរបរ​មិនពិតប្រាកដ​ ដោយមានទីលំនៅ​ ភូមិ​ថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្នុងសកម្មភាពចុះបង្ក្រាប និងឃាត់ខ្លួននេះ សមត្ថកិច្ចបានចាប់ដកវត្ថុតាង​ ថ្នាំយ៉ាម៉ា​ចំនួន​១សុង ស្មើ​១០កញ្ចប់ សរុប២០០០គ្រាប់ ។​
វត្ថុតាង​ និងមនុស្សត្រូវបាន​កម្លាំង​កង​រាជអាវុធ​កសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធី​៕​ (more…)

Continue Readingសមត្ថកិច្ចជំនាញឃាត់ខ្លួនមនុស្សម្នាក់ជួញដូរថ្នាំញៀន​២០០០ គ្រាប់​
Read more about the article កងរាជអាវុធហត្ថខេត្តព្រះសីហនុប្រជុំបូកសរុបលទ្ធផលការងារ៩ខែនិងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី

កងរាជអាវុធហត្ថខេត្តព្រះសីហនុប្រជុំបូកសរុបលទ្ធផលការងារ៩ខែនិងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី

អហ.ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នៅកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារ៩ខែនិងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដោយមានការចូលរួម​ពីកម្លាំង​កងរាជ​អាវុធហត្ថក្រោមឱវាទចំនួន ៦៨ នាក់ ៕​ (more…)

Continue Readingកងរាជអាវុធហត្ថខេត្តព្រះសីហនុប្រជុំបូកសរុបលទ្ធផលការងារ៩ខែនិងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី