Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ

កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ

សៀមរាប៖ នៅវេលាម៉ោង ១៥ និង ០០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គីភ័យ ស្ថិតនៅក្រុមទី១០ភូមិគ្រួស សង្កាត់ក្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដោយមូលហេតុទុស្សេខ្សែរភ្លើងឆេះបន្ទប់ជាន់លើ នៃផ្ទះជួលបន្ទប់របសជនរងគ្រោះឈ្មោះញឹម អ៊ឹប ភេទស្រីអាយុ៦៥ឆ្នាំ មុខនៅផ្ទះ។ ដោយខូចខាតផ្ទះចំនួន០១ខ្នង ធ្វើពីឈើលើថ្មក្រោមប្រក់ស៊ីប្រូទំហំ១៥ម គុណ០៨ម, បន្ទប់ចំនួន០៨ លើចំនួន០៣បន្ទប់និងខាងក្រោម០៥បន្ទប់, ម៉ូតូ០១គ្រឿង ម៉ាកវេវអាលហ្វា១១០ សេរី២០១៩ពណ៌ខ្មៅ, ទូរទឹកកកចំនួន០១គ្រឿង, ទូរទស្សន៍ចំនួន០១គ្រឿង,កុំព្យូទ័រចំនួន០៩គ្រឿង, កាមេរាចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០៣គ្រឿង, សំលៀកបំពាក់និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ (ខូចខាតទាំងស្រុង)។…

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ
Read more about the article លោកវរសេនីយ៍ឯក ឡាក់ គួន ទទួលអំណោយអាវពោងចំនួន២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ

លោកវរសេនីយ៍ឯក ឡាក់ គួន ទទួលអំណោយអាវពោងចំនួន២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យ ជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអំណោយពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមមាន៖ អាវពោងចំនួន២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ តាមរយៈ ឯកឧត្តម គីម វីរៈ ទីប្រឹក្សានៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សំរាប់កងប្រតិបត្តិការរុករក…

Continue Readingលោកវរសេនីយ៍ឯក ឡាក់ គួន ទទួលអំណោយអាវពោងចំនួន២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ
Read more about the article កម្លាំងអាវុធហត្ថ បានជួយ និងដឹកបញ្ជូនជនរងគ្រោះ ចំនួន ០៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅមន្ទីរពេទ្យ

កម្លាំងអាវុធហត្ថ បានជួយ និងដឹកបញ្ជូនជនរងគ្រោះ ចំនួន ០៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅមន្ទីរពេទ្យ

រតនគិរី៖ ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងកិច្ចការងារជួយសង្គ្រោះប្រជាពលរដ្ឋ ទីទាល់ក្រ និងរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ជាក់ស្តែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០ នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលំផាត់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជា សុភ័ក្ត្រ មេបញ្ជាការមូលដ្ឋានស្រុក បានជួយ និងដឹកបញ្ជូនជនរងគ្រោះ ចំនួន ០៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ៧៦A បង្កោល២៨១/២៨២…

Continue Readingកម្លាំងអាវុធហត្ថ បានជួយ និងដឹកបញ្ជូនជនរងគ្រោះ ចំនួន ០៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅមន្ទីរពេទ្យ
Read more about the article ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងស្វែងរកជនរងគ្រោះ ដែលត្រូវបានទឹកហូរគួច

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងស្វែងរកជនរងគ្រោះ ដែលត្រូវបានទឹកហូរគួច

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ នៃកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយប្រចាំខេត្ត ចុះជួយសង្គ្រោះនិងស្វែងរកជនរងគ្រោះ ដែលត្រូវបានទឹកហូរគួចយកទៅ ខណៈពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅចំណុចអូរ០៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ហើយមកទល់ម៉ោង១០:០០នាទីព្រឹក ក្រុមប្រតិបត្តិការរុករក នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ…

Continue Readingឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងស្វែងរកជនរងគ្រោះ ដែលត្រូវបានទឹកហូរគួច
Read more about the article ឃីតចំនួន២៣១ឃីត ត្រូវបានប្រគល់ជូនស្រុករមាសហែកដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅតំបន់បិទខ្ទប់

ឃីតចំនួន២៣១ឃីត ត្រូវបានប្រគល់ជូនស្រុករមាសហែកដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅតំបន់បិទខ្ទប់

ស្វាយរៀង៖ ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត ចៅ ឃីម ស្នងការរង ស្នងការដ្ឋានភស្តុភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានប្រគល់ឃីតចំនួន២៣១ឃីត ដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រភូមិតាត្រាវ និងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច។

Continue Readingឃីតចំនួន២៣១ឃីត ត្រូវបានប្រគល់ជូនស្រុករមាសហែកដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅតំបន់បិទខ្ទប់
Read more about the article កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គិសភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ

កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គិសភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ

សៀមរាប៖ នៅវេលាម៉ោង១៥:២៥ នាទី ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋត្រង់ចំណុចខាងលិចស្តុបលោកតាណឺយចម្ងាយ៥០ម៉ែត្រ ជាប់ផ្លូវជាតិលេខ៦A ស្ថិតក្នុងក្រុមទី៣ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្ដសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប និងកម្លាំងស្នងការនគរបាលខេត្ត និងអាជ្ញាធរអប្បរា បានសហការពន្លត់ដោយប្រើប្រាស់ឡាងទឹកសរុបចំនួន ៧គ្រឿង បាញ់ទឹកអស់ចំនួន ២៤ឡាន ហើយអគ្គីភ័យត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង១៦:១៥នាទីថ្ងៃខែឆ្នាំដដែល។…

Continue Readingកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការពន្លត់អគ្គិសភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញអន្តរាគមន៍ជួយពន្លត់អគ្គីភ័យ

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញអន្តរាគមន៍ជួយពន្លត់អគ្គីភ័យ

កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង ១៤:៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ នៃស្នងការស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ បានអន្តរាគមន៍ចុះជួយពន្លត់អគ្គីភ័យត្រង់ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រតិបត្តិការរហូតដល់ម៉ោង ១៥:២៥នាទី ទើបអគ្គិសនីភយ័បានរលត់ជាស្ថាពរ១០០% ។ លទ្ធផលខូចខាត៖ ផ្ទះ ០១ខ្នង ទំហំ៨ម×២០ម និងសម្ភារៈលក់ដូរមួយចំនួនធំ ។ ការសន្និដ្ឋានបឋមបណ្ដាលមកពីទុស្សេខ្សែភ្លើង ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចេញអន្តរាគមន៍ជួយពន្លត់អគ្គីភ័យ
Read more about the article កម្លាំងកងរាជអាវុធហត្ថជួយបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅកាន់មន្ទីរពេទ្យ

កម្លាំងកងរាជអាវុធហត្ថជួយបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅកាន់មន្ទីរពេទ្យ

រតនគិរី៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានស្រុក បានចុះជួយដឹកបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេចំនួន១នាក់ ពីមណ្ឌលសុខភាពសោមធំ ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកបរកែវ។ ស្ត្រី ឈឺពោះ ឆ្លងទន្លេឈ្មោះ រម៉ាស បៀវ  ភេទស្រី អាយុ១៨ឆ្នាំ  ជនជាតិចារ៉ាយ ទីលំនៅបច្ចុប្បន្នរស់ភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។  

Continue Readingកម្លាំងកងរាជអាវុធហត្ថជួយបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅកាន់មន្ទីរពេទ្យ
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់

ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា សំណាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្របែក បានចុះជួយរើ និងរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០ នាទី ស្ថិតក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន៤ផ្ទះ៕  

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងចុះជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលដួលរលំដោយសារខ្យល់កន្ត្រាក់
Read more about the article ប្រជាពលរដ្ឋខ្វះខាតស្បៀងបឋម ចំនួន ៣០គ្រួសារ បានទទួលអំណោយពីលោក នាយឧត្តមសេនីយ៍ សៅ សុខា

ប្រជាពលរដ្ឋខ្វះខាតស្បៀងបឋម ចំនួន ៣០គ្រួសារ បានទទួលអំណោយពីលោក នាយឧត្តមសេនីយ៍ សៅ សុខា

ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលខ្វះខាតស្បៀងបឋម នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ដែលជាតំបន់បិទខ្ទប់ បានទទួលអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Continue Readingប្រជាពលរដ្ឋខ្វះខាតស្បៀងបឋម ចំនួន ៣០គ្រួសារ បានទទួលអំណោយពីលោក នាយឧត្តមសេនីយ៍ សៅ សុខា