Read more about the article អាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ៖ នៅវេលាម៉ោង២២:២២នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយ លោក វរសេនីយ៍ត្រី នាង គង់ហ៊ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀន នៅចំណុច ភូមិ្រសែស្តៅ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះ ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ និងចាប់វត្ថុតាងចាប់ម្សៅក្រាមពណ៌ស(ម៉ាទឹកកក)សង្ស័យជាសារធាតុញៀនចំនួន០២ កញ្ចប់, ទូរស័ព្ទចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានបង្ក្រាបរណីក្មេងទំនើងប្រើប្រាស់ម៉ូតូគ្មានពន្ធ កែច្នៃខុសលក្ខណ´បច្ចេកទេស ប្រព្រឹត្តបទល្មើសហិង្សា និងប្រើប្រាស់គ្រឿងញៀន

កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានបង្ក្រាបរណីក្មេងទំនើងប្រើប្រាស់ម៉ូតូគ្មានពន្ធ កែច្នៃខុសលក្ខណ´បច្ចេកទេស ប្រព្រឹត្តបទល្មើសហិង្សា និងប្រើប្រាស់គ្រឿងញៀន

ស្តឹងត្រែង៖ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានដឹកនាំបញ្ជាកម្លាំងក្រោមឱវាទ សហការជាមួយអាជ្ញាធរក្រុងស្ទឹងត្រែង រួមជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្ទឹងត្រែង ដែលមានការដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២២ បានប្រតិបត្តិការបង្ក្រាបឃាត់ម៉ូតូគ្មានពន្ធកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន១១គ្រឿង កាំបិតចំនួន២ និងក្មេងទំនើងចំនួន២១នាក់ ក្នុងចំណោមនោះពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុច្បាប់នូវសារធាតុញៀនចំនួន៥នាក់ និងពាក់ព័ន្ធករណីហិង្សាដោយចេតនាចំនួន៨នាក់ ករណីនេះត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងឱ្យធ្វើការឃាត់ខ្លួនកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅអយ្យការតាមនីតិវិធី ដោយឡែកក្មេងទំនើង៨នាក់ទៀតបានធ្វើការអប់រំ រួចហើយឱ្យអណាព្យាបាលមកធានាយកទៅអប់រំបន្តបន្ថែមទៀត។ ជាបន្តបន្ទាប់ករណីខាងលើ នៅថ្ងៃ២២…

Continue Readingកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងបានបង្ក្រាបរណីក្មេងទំនើងប្រើប្រាស់ម៉ូតូគ្មានពន្ធ កែច្នៃខុសលក្ខណ´បច្ចេកទេស ប្រព្រឹត្តបទល្មើសហិង្សា និងប្រើប្រាស់គ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទីតាំងសន្ធិធិឈើ

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទីតាំងសន្ធិធិឈើ

ព្រះវិហារ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិជីអោក ឃុំរមណីយ ស្រុករវៀងខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង សហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពស្រុករវៀង រឹបអូសទីតាំងសន្ធិធិឈើ (ឈឺហ៊ុប) ។ បច្ចុប្បន្នវត្ថុតាងបាយយកទៅរក្សាទុក ដែនជម្រកសត្វព្រៃបឹងពែរ។

Continue Readingកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការបង្ក្រាបទីតាំងសន្ធិធិឈើ
Read more about the article អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរកញ្ឆារ

អាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរកញ្ឆារ

កំពត៖ នៅវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោក វរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងបានចុះបង្រ្កាបមុខសញ្ញាជួញដូរកញ្ឆារ និងរក្សាទុកនៅចំណុចភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ លឿង សុខហំ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត…

Continue Readingអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរកញ្ឆារ
Read more about the article កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

រតនគិរី៖ នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងបានលុង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានចុះបង្រ្កាបជាក់ស្តែងករណីចែកចាយ រក្សារទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ដោយបានឃាត់ខ្លួនជនសង្ស័យ  ០៣នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០១កញ្ចប់, ទូរស័ព្ទចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០១គ្រឿង, កាតចាក់វ៉ាក់សាំង ០២…

Continue Readingកម្លាំងអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ ថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងបានចាប់យកវត្ថុតាងគ្រឿងញៀនម៉ាទឹកកក ០៤ កញ្ចប់, ម៉ូតូ ០២ គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង, ថង់ប្លាស្ទិកពណ៌ស សម្រាប់ច្រកគ្រឿងញៀន មួយចំនួន, ទូរស័ព្ទដៃ ០២ គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនង្ស័យ ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ កាលពីវេលាម៉ោង ១៥:៥០ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយបានទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានធ្វើការចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចភូមិឬស្សីមួយគុម្ព ឃុំអូរសារាយស្រុកត្រាំកក់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់វត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ គោរពតាមបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន០២ទីតាំង ស្ថិតនៅចំណុចក្រុមទី៤៦ ភូមិ១ សង្កាត់លេខ៤ និងភូមិ៣…

Continue Readingអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តតាកែវ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបងខេត្ត

កម្លាំងអាវុធហត្ថខេត្តតាកែវ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបងខេត្ត

តាកែវ៖ បានការអនុញ្ញាត និងចង្អុលបង្ហាញលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង ១៥ និង ៥០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់  នៅត្រង់ចំណុចមុខផ្ទះ ស្ថិតនៅភូមិឬស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន…

Continue Readingកម្លាំងអាវុធហត្ថខេត្តតាកែវ បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបងខេត្ត
Read more about the article អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនស្ស័យ ៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនស្ស័យ ៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

ស្វាយរៀង៖ ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

Continue Readingអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនស្ស័យ ៤នាក់ទៅអយ្យការអមសាលាដំបូងខេត្ត