កម្លាំងអាវុធហត្ថសហការបង្ក្រាបបទល្មើសព្រៃឈើ
កំពង់ស្ពឺ៖ នៅថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថសហការល្បាតដល់ចំណុចនិយាមកា(០៣៨៧០៤៨-១២៦៤៣០៧) ស្ថិតក្នុងភូមិពាមល្វា ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានចាប់យកម៉ាស៊ីនរណាយន្តចំនួន ០១ គ្រឿង។
កំពង់ស្ពឺ៖ នៅថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថសហការល្បាតដល់ចំណុចនិយាមកា(០៣៨៧០៤៨-១២៦៤៣០៧) ស្ថិតក្នុងភូមិពាមល្វា ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានចាប់យកម៉ាស៊ីនរណាយន្តចំនួន ០១ គ្រឿង។
ព្រៃវែង៖ នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះស្ដេច ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរ បានចុះបង្ក្រាប បទល្មើសគ្រឿងញៀននៅចំណុចភូមិក្រសាំងទង ឃុំអង្គរាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤…
រតនគិរី៖ នៅវេលាម៉ោង ១១:៥០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលំផាត់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជា សុភ័ក្រ្ត និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុកដោយរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាបនីតិវិធី។
តាកែវ៖ នៅវេលាម៉ោង១៦ និង ៥០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយអាវុធហត្ថស្រុកសំរោង ដឹកនាំដោយ លោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។
បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការចុះល្បាតការពារសន្តិសុខក្នុងភូមិសាស្រ្ត រហូតដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ពេលកម្លាំងល្បាតដល់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រទះឃើញយុវជនចំនួន៣នាក់ កំពុងសំងំនៅទីងងឹត ដោយមានការសង្ស័យកម្លាំងក៏បានហៅមកសួរនាំ និងធ្វើការឆែកឆេររកឃើញគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៤កូនថង់កិប ទម្ងន់ ៤,៨២ក្រាម និងដកហូតម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប/ជ 1F-1530…
(បន្ទាយមានជ័យ)៖ ក្រោយពីទទួលបានពាក្យបណ្ដឹង មានករណីលួចម៉ូតូមួយកើតឡើងនៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ គា ហៅជ្រូក ភេទប្រុស អាយុ១៧ឆ្នាំ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចម្ដុំសាលាពីរជាន់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ព្រមទាំងចាប់យកម៉ូតូ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ៕
រតនគិរី៖ វេលាម៉ោង ៩:០០ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហេង ប៊ុនឈឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះពិនិត្យទីតាំងធ្វើអាជីវកម្មជីកដី រុករករ៉ែ (ជីកត្បូង ) ចំនួន៥ទីតាំង ស្ថិតនៅក្នុងចំការកៅស៊ូ ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគីរី។
កំពត៖ នៅវេលាម៉ោង១០:៤៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ ការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយលោក វរសេនីយ៍ទោ ភួង វ៉ាន់ថា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូខេត្តកំពត ដោយមានការសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ សុខ តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរទិញអេតចាយ ទីលំនៅភូមិភ្នំតូចកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ចាប់យកវត្ថុតាង៖…
ត្បូងឃ្មុំ៖ វេលាម៉ោង១៤.៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកអនុសេនីយ៍ឯក ផេង សុផល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកតំបែរ បានដឹកនាំកម្លាំង ស្រុក និងស្នាក់ការសន្តិសុខ៧៣៨ សហការជាមួយអាជ្ញាធរ កម្លាំងរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុចភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឃាត់រថយន្តចំនួន១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI. 6041(អ្នកបើករត់បាត់) ដឹកឈើ៖ នីវ ៦០សន្លឹក, គ្រោងទ្វា…
រតនគិរី៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើអនីតិជន ដែលកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣:៣០នាទី នៅចំណុចការដ្ឋាន ក្រុមហ៊ុនហ័ងអាញយ៉ាឡាយ ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី។ ជនសង្ស័យឈ្មោះ ផា សុខ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី។ ចំណែកជនរងគ្រោះ ភេទស្រី អាយុ៧ឆ្នាំ…