Read more about the article ដឹកនាំកិច្ចប្រជុំវគ្គបំប៉នជំនាញធ្វើរបាយការណ៍ផែនប្រឡងប្រណាំង

ដឹកនាំកិច្ចប្រជុំវគ្គបំប៉នជំនាញធ្វើរបាយការណ៍ផែនប្រឡងប្រណាំង

បន្ទាយមានជ័យ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ឡាក់ ភី ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំកិច្ចប្រជុំ វគ្គបំប៉នជំនាញធ្វើរបាយការណ៍ផែនប្រឡងប្រណាំង ដោយមានការចូលរួមពីលោក លោកស្រី នាយទាហាន នៃកងរាជអាវុធហត្ថ ដែលកិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

Continue Readingដឹកនាំកិច្ចប្រជុំវគ្គបំប៉នជំនាញធ្វើរបាយការណ៍ផែនប្រឡងប្រណាំង
Read more about the article ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា

ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា

ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការណែនាំពង្រឹងរបៀបរបបធ្វើការងារក្នុងអង្គភាពរបស់ខ្លួន។

Continue Readingឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា
Read more about the article លោកវរសេនីយ៍ទោ ម៉ាង សាម៉ន ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី ក្លម សុខុម

លោកវរសេនីយ៍ទោ ម៉ាង សាម៉ន ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី ក្លម សុខុម

ឧត្តរមានជ័យ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទ ទៅសួរសុខទុក្ខ និងបាននាំយកថវិការបស់អង្គភាពចំនួន ៥០០,០០០៛ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់លោក វរសេនីយ៍ត្រី ក្លម សុខុម នាយការិយាល័យ បញ្ជូនសារកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យឯកជន ស្ថិតនៅភូមិភ្នៀត សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

Continue Readingលោកវរសេនីយ៍ទោ ម៉ាង សាម៉ន ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី ក្លម សុខុម
Read more about the article វរសេនីយ៍ឯក ជា វុទ្ធី ដឹកនាំសមាជិកក្រុមការងារកីឡាបាល់ទាត់ចូលរួមប្រជុំចាប់ឆ្នោតបែងចែកក្រុម

វរសេនីយ៍ឯក ជា វុទ្ធី ដឹកនាំសមាជិកក្រុមការងារកីឡាបាល់ទាត់ចូលរួមប្រជុំចាប់ឆ្នោតបែងចែកក្រុម

កណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ជា វុទ្ធី ប្រធានក្រុមការងារគ្រប់គ្រងក្រុមបាល់ទាត់ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំសមាជិកក្រុមការងារកីឡាបាល់ទាត់ កងរាជអាវុធហត្ថខេត្តកណ្តាល ចូលរួមប្រជុំចាប់ឆ្នោតបែងចែកក្រុម ដើម្បីត្រៀមចូលរួមប្រគួតពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល លើកទី២ ឆ្នាំ២០២៣ នៅសាលប្រជុំមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល។

Continue Readingវរសេនីយ៍ឯក ជា វុទ្ធី ដឹកនាំសមាជិកក្រុមការងារកីឡាបាល់ទាត់ចូលរួមប្រជុំចាប់ឆ្នោតបែងចែកក្រុម
Read more about the article ឧត្តមសេនីយ៍ត្រី វង្ស ធី ប្រជុំផ្សព្វផ្សាយ ប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា

ឧត្តមសេនីយ៍ត្រី វង្ស ធី ប្រជុំផ្សព្វផ្សាយ ប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា

បន្ទាយមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការណែនាំពង្រឹងរបៀបរបបធ្វើការងារក្នុងអង្គភាពរបស់ខ្លួន។

Continue Readingឧត្តមសេនីយ៍ត្រី វង្ស ធី ប្រជុំផ្សព្វផ្សាយ ប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍

ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រជុំត្រួតពិនិត្យរបាយការណ៍ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានការរអញ្ជើញចូលរួមពីលោកប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្រ្តហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ប្រធានមន្ទីរ និងនាយការិយាល័យពាក់ព័ន្ធផងដែរ។

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍
Read more about the article ឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា បើកកិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជនដែលចូលរួមប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

ឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា បើកកិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជនដែលចូលរួមប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជនដែលចូលរួមប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្ត ត្រូវបានបញ្ចប់ដោយជោគជ័យ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត។ លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានរៀបចំដំណើរការ…

Continue Readingឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា បើកកិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជនដែលចូលរួមប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
Read more about the article ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំប្រជុំស្ដីត្រៀមផែនការ ការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំប្រជុំស្ដីត្រៀមផែនការ ការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់

កោះកុង៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំស្ដីត្រៀមផែនការ ការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់, ត្រៀមធ្វើផែនការ ការពារតំបន់អភិវឌ្ឍន៍របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងតំបន់វិសមកាល របស់ក្រសួងការពារជាតិ ស្ថិតនៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង និងលទ្ធផលការងារ ស្ដីពីការចុះត្រួតពិនិត្យវាស់វែងដី ស្នាក់ការសន្តិសុខ៤៨២ ដើម្បីចុះបញ្ជីរបស់ដីរដ្ឋ៕

Continue Readingឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំប្រជុំស្ដីត្រៀមផែនការ ការពារសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់
Read more about the article អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តតាកែវ ដោយសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីគ្រឿងញៀន ជាក់ស្តែង នៅចំណុចរោងច្រកស័ង្កសី ភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានមន្ត្រីអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទឧទ្ទេសនាមស្តីអំពីពីនវានុវត្តភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទឧទ្ទេសនាមស្តីអំពីពីនវានុវត្តភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦

ត្បូងឃ្មុំ៖ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុហត្ថលើផ្ទៃប្រទេស បានអញ្ជើញបានអញ្ជើញធ្វើបទឧទ្ទេសនាមដល់ប្រតិភូកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានទាំង៧, ការិយាល័យឯករាជ្យទាំង ៣, បណ្ណសារដ្ឋាន, គិលានដ្ឋាន និងសាលាទាំង២ ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស…

Continue Readingឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទឧទ្ទេសនាមស្តីអំពីពីនវានុវត្តភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦