Read more about the article ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ដឹកាំប្រជុំស្តីពីការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌

ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ដឹកាំប្រជុំស្តីពីការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌

ភ្នំពេញ៖ ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំស្នងការរង លោកនាយការិយាល័យជំនាញចំណុះទាំងអស់ និងប្រធានអង្គភាពនគរបាលយុត្តិធម៌ប្រជុំស្តីពីការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ប្រចាំថ្ងៃជាមួយនឹងស្ថាប័នអយ្យការអ មសាលាដំបូងរាជធានីភ្នំពេញ ត្រៀមចូលរួម ក្នុងកិច្ចប្រជុំជាមួយសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីឱ្យអនុវត្តការងារប្រចាំថ្ងៃ របស់មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ឱ្យកាន់តែមានប្រសិទ្ធិភាព ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ…

Continue Readingឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ដឹកាំប្រជុំស្តីពីការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌
Read more about the article ឧត្តមសេនីយ៍ឯក ហុង វិណុល បើកវគ្គបំប៉ន ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ឯក ហុង វិណុល បើកវគ្គបំប៉ន ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០២៣

ភ្នំពេញ៖ ព្រឹក ថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ បានរៀបចំបើកវគ្គបំប៉ន ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ជា ស្នងការស្តីទី ស្នងការរង នាយទាហានចំណុះ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស…

Continue Readingឧត្តមសេនីយ៍ឯក ហុង វិណុល បើកវគ្គបំប៉ន ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០២៣
Read more about the article នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០២២

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០២២

កំពង់ចាម៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំជំនាញអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអធិការកិច្ចជាមួយក្រុមការងារអគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំឆ្នាំ២០២២ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ចាន់ ប្រុស នាយករង អធិការកិច្ច អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

Continue Readingនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ប្រជុំត្រួតពិនិត្យការងារអធិការកិច្ចប្រចាំឆ្នាំ២០២២
Read more about the article នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ប្រជុំធ្វើអធិការកិច្ចត្រួតពិនិត្យលើការងារជំនាញដែលពាក់ព័ន្ធ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ប្រជុំធ្វើអធិការកិច្ចត្រួតពិនិត្យលើការងារជំនាញដែលពាក់ព័ន្ធ

រតនគិរី៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ទោ ហ៊ីង សុខមុន្នី នាយរងអធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ទោ ម៉ែន ខេមរិទ្ធ នាយរងការិយាល័យ នីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ប្រជុំធ្វើអធិការកិច្ច ត្រួតពិនិត្យលើការងារជំនាញដែលពាក់ព័ន្ធ របស់កងរាជអាវុធហត្ថខេត្តរតនគិរី ឆ្នាំ២០២២។

Continue Readingនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ប្រជុំធ្វើអធិការកិច្ចត្រួតពិនិត្យលើការងារជំនាញដែលពាក់ព័ន្ធ
Read more about the article វរសេនីយ៍ត្រី សាន្ត សុវិជ្ជា នាំយកអំណោយ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយជួបឧប្បទ្ទវហេតុអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ចំនួន ០២គ្រួសារ

វរសេនីយ៍ត្រី សាន្ត សុវិជ្ជា នាំយកអំណោយ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយជួបឧប្បទ្ទវហេតុអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ចំនួន ០២គ្រួសារ

ក្រចេះ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី សាន្ត សុវិជ្ជា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ តំណាងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយជួបឧប្បទ្ទវហេតុអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ចំនួន ០២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករចំនួន ១បេ, ទឹកក្រូចចំនួន ១កេស, មីចំនួន ១កេស,…

Continue Readingវរសេនីយ៍ត្រី សាន្ត សុវិជ្ជា នាំយកអំណោយ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយជួបឧប្បទ្ទវហេតុអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ចំនួន ០២គ្រួសារ
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

កណ្តាល៖ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំជួរមេបញ្ជាការ ដើម្បីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមីនា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល។

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំជំនាញពាក់ព័ន្ធ ទទួលការចុះពិនិត្យ និងធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២២

ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំជំនាញពាក់ព័ន្ធ ទទួលការចុះពិនិត្យ និងធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២២

កំពង់ស្ពឺ៖ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំជំនាញពាក់ព័ន្ធ ទទួលការចុះពិនិត្យ របស់ជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួត សម្បត្តិ នាយករងអធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងជំនាញការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២២ ។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំជំនាញពាក់ព័ន្ធ ទទួលការចុះពិនិត្យ និងធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២២
Read more about the article ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលអំណោយពីសប្បុរសជន ជាអាជីវករស្រុកមង្គលបូរី តំណាងដោយលោក អ៊ឹង វណ្ណម៉ៅ

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលអំណោយពីសប្បុរសជន ជាអាជីវករស្រុកមង្គលបូរី តំណាងដោយលោក អ៊ឹង វណ្ណម៉ៅ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីសប្បុរសជន ជាអាជីវករស្រុកមង្គលបូរី តំណាងដោយលោក អ៊ឹង វណ្ណម៉ៅ ដែលអំណោយរួមមាន អង្ករទម្ងន់ ៧,៥តោន, មីចំនួន១០០កេសតូច, ទឹកបរិសុទ្ធចំនួន២០០យួរ និងថវិកាចំនួន១លានរៀល។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីនាពេលខាងមុខ សូមទទួលបាននូវសុខភាពល្អបរិបូណ៌ និងរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារផងដែរ។

Continue Readingឧត្ដមសេនីយ៍ត្រី បោន ប៊ិន ទទួលអំណោយពីសប្បុរសជន ជាអាជីវករស្រុកមង្គលបូរី តំណាងដោយលោក អ៊ឹង វណ្ណម៉ៅ
Read more about the article នៅសាលប្រជុំអគារសេនាធិការ បានប្រជុំការងារធ្វើអធិការកិច្ចឆ្នាំ២០២២ ជាមួយក្រុមអធិការកិច្ចអគ្គបញ្ជាការ នៃបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្

នៅសាលប្រជុំអគារសេនាធិការ បានប្រជុំការងារធ្វើអធិការកិច្ចឆ្នាំ២០២២ ជាមួយក្រុមអធិការកិច្ចអគ្គបញ្ជាការ នៃបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្

សៀមរាប៖ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការ បានប្រជុំការងារធ្វើអធិការកិច្ចឆ្នាំ២០២២ ជាមួយក្រុមអធិការកិច្ចអគ្គបញ្ជាការ នៃបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ម៉ៅ រ៉ា នាយករង អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាន និងលោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុហត្ថខេត្តសៀមរាប។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង លោកនាយសេនាធិការ លោកប្រធានមន្ទីរពាក់ព័ន្ធផងដែរ។

Continue Readingនៅសាលប្រជុំអគារសេនាធិការ បានប្រជុំការងារធ្វើអធិការកិច្ចឆ្នាំ២០២២ ជាមួយក្រុមអធិការកិច្ចអគ្គបញ្ជាការ នៃបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្
Read more about the article ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់កងរាជអាវុធហត្ថជាស្ថាពរ

ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់កងរាជអាវុធហត្ថជាស្ថាពរ

(ឧត្តរមានជ័យ) ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់កងរាជអាវុធហត្ថជាស្ថាពរ។ ក្នុងពិធីសំណេះសំណាលនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជការ ក៏បានណែនាំ និងផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ពេលចូលដល់សាលាហ្វឹកហ្វឺនត្រូវគោរពតាមបទបញ្ជា វិន័យឱ្យបានខ្ជាប់ខ្ជួនត្រូវខិតខំហ្វឹកហាត់រៀនសូត្រ ក្រេបយកវិជ្ជាជីវៈកងរាជអាវុធហត្ថ ដើម្បីក្លាយជាអាវុធហត្ថអាជីព បម្រើជាតិ មាតុភូមិ និងប្រជាជន ជាពិសេសស្មោះត្រង់ ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

Continue Readingឧត្តមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនដែលប្រឡងជាប់កងរាជអាវុធហត្ថជាស្ថាពរ