សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យក៏ពិតមែន ប៉ុន្តែសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅតែដឹងគុណជានិច្ចមិនអាចបំភ្លេចបានចំពោះយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទើបនៅថ្ងៃនេះ គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានរៀបចំពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានាពេលនេះ។…