នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ អញ្ជើញចុះជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក…