នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ផ្ញើសារជូនពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០!
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល ជូនចំពោះសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គលក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេទ្រង់មានព្រះកាយពល មាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេសជានិច្ចនិរន្តរ៍តរៀងទៅ។ ជាថ្មីម្ដងទៀតទូលព្រះបង្គំយើងខ្ញុំជាកូនចៅ ចៅទួត របស់ព្រះអង្គសូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធក្នុងលោកមានទេវតារក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ…