ឧត្តមសេនីយ៍ត្រី សំ តុលា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ
កណ្តាល៖ រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងលើកទិសដៅផែនការសកម្មភាពការងារខែមីនា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងពិធីផ្សេងៗនាពេលខាងមុខ ថែមទាំងបានផ្សព្វផ្សាយ ណែនាំការងារមួយចំនួនទៀតរបស់អង្គភាព។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដោយមានការចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការ…