ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំសប្ដាហ៏ទី៤ ខែមេសា
ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០១៩។ ខ្លឹមសារនៃការប្រជុំនេះរួមមាន៖ -ត្រួតពិនិត្យរការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ។ -ត្រៀមរៀបចំពិធីបិទវគ្គបំប៉នបើកបរទោចក្រយានយន្តជំនាន់ទី៨ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ។ -ត្រៀមការពារសន្តិសុខរក្សាសុវត្ថិភាព ក្នុងពិធីសមយុទ្ធបាញ់គ្រាប់ពិត ហនុមានមាស ឆ្នាំ២០១៩ នៅទីលាន តេជោសែនជុំគិរី…