ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដឹកនាំប្រជុំស្តីពីការទប់ស្កាត់ ការបង្រ្កាបបទល្មើសព្រៃឈើ ការទន្រ្ទានដីព្រៃខុសច្បាប់
កំពង់ឆ្នាំង៖ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រជុំ ស្តីពីការទប់ស្កាត់ ការបង្រ្កាបបទល្មើសព្រៃឈើ ការទន្រ្ទានដីព្រៃខុសច្បាប់ និងការស្នើសុំតែងតាំងផ្លាស់ប្តូរមុខងារ ជូនដល់នាយ នាយរងអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយការិយាល័យ មេបញ្ជាការ តាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ នាយ នាយរងអាវុធហត្ថខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។