Read more about the article លោក វរសេនីយ៍ឯក ជីវ សាន្ត ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត

លោក វរសេនីយ៍ឯក ជីវ សាន្ត ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុ កងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ប្រចាំខែកញ្ញា ទិសដៅខែតុលា ឆ្នាំ២០១៩។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ជីវ សាន នាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានីខេត្ត-ព្រម ទាំងហិរញ្ញវត្ថុកងវរអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។ នៅក្នុងកិច្ចប្រជុំនោះផងដែរលោក វរសេនីយ៍ឯក ជីវ សាន បានអានអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន៥០,០០០៛(ប្រាំម៉ឺនរៀល)របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

Continue Readingលោក វរសេនីយ៍ឯក ជីវ សាន្ត ដឹកនាំកិច្ចប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត
Read more about the article ឧត្តមសេនីយ៍​ឯក​ហុង​វិណុល​ដឹកនាំប្រជុំក្រុមការងារបង្ក្រាបបទល្មេីសព្រៃឈេី

ឧត្តមសេនីយ៍​ឯក​ហុង​វិណុល​ដឹកនាំប្រជុំក្រុមការងារបង្ក្រាបបទល្មេីសព្រៃឈេី

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងាររបស់គណៈកម្មការជាតិដើម្បី​ទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជារផ្ទាល់បស់លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅភូមិសាស្រ្តខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។

Continue Readingឧត្តមសេនីយ៍​ឯក​ហុង​វិណុល​ដឹកនាំប្រជុំក្រុមការងារបង្ក្រាបបទល្មេីសព្រៃឈេី
Read more about the article ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទៅទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋ សង្គមនិយមវៀតណាម

ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទៅទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋ សង្គមនិយមវៀតណាម

ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទៅទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋ សង្គមនិយមវៀតណាម កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយប្រតិភូកងរាជអាវុធហត្ថ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ កងទ័ពវៀតណាម និងបានចូលជួបសម្តែងការគួរសមជាមួយស្នងការបុគ្គលិក, ស្នងការហ្វឹកហ្វឺន, ស្នងការការពារសន្តិសុខទ័ព, ស្នងការត្រួតពិនិត្យព្រហ្មទណ្ឌ និងបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមផងដែរ។ ថ្ងៃបន្ទាប់គណៈប្រតិភូក៏បានទៅទស្សនកិច្ចការងារនៅសាលានាយទាហានកងទ័ពជើងគោកទី១ និងបានទៅទស្សនានៅទីលានបាញ់គ្រាប់ពិតមៀវមូន។ នៅថ្ងៃទី១២ ប្រតិភូកងរាជអាវុធហត្ថក៏បានទៅទស្សនៈកិច្ចឈូងសមុទ្រហាឡុងផងដែរ។

Continue Readingប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទៅទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋ សង្គមនិយមវៀតណាម
Read more about the article ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទរី នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ
Read more about the article សេចក្តីថ្លែងការរបស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស

សេចក្តីថ្លែងការរបស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីថ្លែងការថ្កោលទោសទណ្ឌិតឈ្មោះ សម រង្ស៊ី និងត្រៀមខ្លួនអនុវត្តដីកា ព្រមទាំងអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល៖ កងរាជអាវុធហត្ថ ធ្វើការថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិតឈ្មោះ សម រង្ស៊ី បានប្រមាថទៅលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យសម្តីរបស់ទណ្ឌិតឈ្មោះ សម រង្ស៊ី ដែលបានធ្វើការផ្សព្វផ្សាយជាសាធារណៈ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាម ព្រះករុណព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ អំពើរបស់ទណ្ឌិតឈ្មោះ សម រង្ស៊ី បានរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងក្នុងបញ្ញតិមាត្រា៧ “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ” និងជាបទល្មើស ប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៤៣៧…

Continue Readingសេចក្តីថ្លែងការរបស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស
Read more about the article ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

បាត់ដំបង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំកម្មពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយត្រៀមកម្លាំងចុះអនុវត្តសាលដីការតុលាការ និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ ព្រមទាំងបានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានផងដែរ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាអាវុធហត្ថខេត្តបាត់ដំបង សមាសភាពចូលរួម ប្រធាន/អនុប្រធានមន្ទីរ…

Continue Readingឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ
Read more about the article វរសេនីយ៍ឯក អ៊ាង ភារៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច រយៈពេល ០៩ខែ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ

វរសេនីយ៍ឯក អ៊ាង ភារៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច រយៈពេល ០៩ខែ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងការអនុវត្តដីកាតុលាការ បុណ្យភ្ចុំបិណ្ឌ កឋិនទាន និងត្រៀមកម្លាំងសង្គ្រោះគ្រោះមហន្តរាយក្នុងរដូវវស្សា ឆ្នាំ២០១៩នេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ…

Continue Readingវរសេនីយ៍ឯក អ៊ាង ភារៈ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច រយៈពេល ០៩ខែ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ
Read more about the article ពិធីផ្សព្វផ្សាយបទបញ្ជា សេចក្តីណែនាំ របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស!

ពិធីផ្សព្វផ្សាយបទបញ្ជា សេចក្តីណែនាំ របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស!

ភ្នំពេញ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការផ្សព្វផ្សាយបទបញ្ជា សេចក្តីណែនាំ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមាននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបបានចូលរួម។

Continue Readingពិធីផ្សព្វផ្សាយបទបញ្ជា សេចក្តីណែនាំ របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស!
Read more about the article ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្សព្វផ្សាយបទបញ្ជា របស់លោក នាយឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្សព្វផ្សាយបទបញ្ជា របស់លោក នាយឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំផ្សព្វផ្សាយបទបញ្ជា សេចក្តីណែនាំ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្សព្វផ្សាយបទបញ្ជា របស់លោក នាយឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
Read more about the article ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងផ្សព្វផ្សាយផែនការ ការងារជ្រើសរើស ពលទាហាននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងផ្សព្វផ្សាយផែនការ ការងារជ្រើសរើស ពលទាហាននៃកងរាជអាវុធហត្ថ

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារ កងរាជអាវុធហត្ថ ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ ការងារជ្រើសរើស ពលទាហាននៃកងរាជអាវុធហត្ថ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត…

Continue Readingឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងផ្សព្វផ្សាយផែនការ ការងារជ្រើសរើស ពលទាហាននៃកងរាជអាវុធហត្ថ