Read more about the article វរសេនីយ៍ឯក សេង វិច្ឆិកា ចប្រជុំក្រុមការងារព្រៀងធ្វើរបាយការណ៍រវាងទ្វេភាគីកម្ពុជា និងវៀតណាម

វរសេនីយ៍ឯក សេង វិច្ឆិកា ចប្រជុំក្រុមការងារព្រៀងធ្វើរបាយការណ៍រវាងទ្វេភាគីកម្ពុជា និងវៀតណាម

កំពត៖ នៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត កិច្ចប្រជុំក្រុមការងារព្រៀងធ្វើរបាយការណ៍ (ដើម្បីប្រជុំថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣) រវាងទ្វេភាគីកម្ពុជា និងវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងភាគីវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯកបំរុង ប៊ូយ ថាញ់ផុង នាយរងសេនាធិការ (វៀតណាម) ដោយមានការអញ្ជើញចូលរួមពីលោកសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ លេខាធិការដ្ឋាន និងគណៈប្រតិភូវៀតណាម។

Continue Readingវរសេនីយ៍ឯក សេង វិច្ឆិកា ចប្រជុំក្រុមការងារព្រៀងធ្វើរបាយការណ៍រវាងទ្វេភាគីកម្ពុជា និងវៀតណាម
Read more about the article វរសេនីយ៍ឯក សៀ ថុន ផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត

វរសេនីយ៍ឯក សៀ ថុន ផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត

ឧត្តរមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សៀ ថុន នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់យោធិននៃកងរាជអាវុធហត្ថខេត្ត។ ពិធីនេះធ្វើបទបង្ហាញដោយលោក ប៊ុន ធឿន  ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី លោក នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ…

Continue Readingវរសេនីយ៍ឯក សៀ ថុន ផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត
Read more about the article វរសេនីយ៍ទោ រស់ តឿ ឧទ្ទេសនាមអំពីច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ

វរសេនីយ៍ទោ រស់ តឿ ឧទ្ទេសនាមអំពីច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ

កំពង់ធំ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក វរសេនីយ៍ទោ រស់ តឿ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាគ្រូឧទ្ទេសនាមបង្គោលបានបង្រៀនមុខវិជ្ជា(លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ) ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំដែលជាសិក្ខាកាម។

Continue Readingវរសេនីយ៍ទោ រស់ តឿ ឧទ្ទេសនាមអំពីច្បាប់លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
Read more about the article ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ

តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ សមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យដែលពាក់ព័ន្ធ។

Continue Readingឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចូលរួមអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
Read more about the article ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារជំនាញ សម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារជំនាញ សម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០

ភ្នំពេញ៖ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជារការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារជំនាញ សម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្ដដា ១៩៩៣ - ១៤ កក្ដដា ២០២៣ ) ដែលនឹងត្រូវប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។

Continue Readingឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ដឹកនាំកិច្ចប្រជុំបង្កើតក្រុមការងារជំនាញ សម្រាប់រៀបចំពិធីប្រារព្ធខួបលើកទី៣០
Read more about the article ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារវិទ្យាស្ថាន

ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារវិទ្យាស្ថាន

ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំនៃវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បានធ្វើការប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ការិយាល័យហិរញ្ញវត្ថុ និងបុគ្គលិកដែលមានការពាក់ព័ន្ធ។

Continue Readingឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារវិទ្យាស្ថាន
Read more about the article ឧត្តមសេនីយ៍ទោ ដួង សារី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញបែបបទឯកសារ!

ឧត្តមសេនីយ៍ទោ ដួង សារី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញបែបបទឯកសារ!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ដួង សារី នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានបំពេញឯកសារសម្រាប់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ អញ្ជើញមកពីបណ្ដាអង្គភាពកងរាជអាវុធហត្ថពាក់ព័ន្ធ រាជធានី-ខេត្តទាំង១៧ និងមានការណែនាំក្នុងការបំពេញបែបបទឯកសារប្រវត្តិរូបអត្តសញ្ញាណប័ណ្ណនាយទាហាននៃកងយោធពលខេមរភូមិន្ទដោយលោកឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ធកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។    

Continue Readingឧត្តមសេនីយ៍ទោ ដួង សារី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញបែបបទឯកសារ!
Read more about the article វរសេនីយ៍ឯក សេស សុផល អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ

វរសេនីយ៍ឯក សេស សុផល អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ

កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ព្រឹកសុក្រថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯកសេស សុផល មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកែប និងការងារផ្សេងៗមួយចំនួនទៀត។ សមាសភាពអញ្ជើញចូលរួមប្រជុំមានមេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរទាំង៧ នាយការិយាល័យ ផែនការប្រតិបត្តិការ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក នាយសេនាធិការមូលដ្ឋានស្រុកផងដែរ។

Continue Readingវរសេនីយ៍ឯក សេស សុផល អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញពិធីបិទវគ្គបំប៉នគរុកោសល្យ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញពិធីបិទវគ្គបំប៉នគរុកោសល្យ ឆ្នាំ២០២៣

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានប្រារព្ធពិធីបិទវគ្គបំប៉នគរុកោសល្យ ឆ្នាំ២០២៣ និងចែកវិញ្ញាបណ្ណប័ត្របញ្ជាក់ការសិក្សាដល់យោធាចារ្យវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍នាយករង លេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន យោធាចារ្យដែលជាសិក្ខាកាម នាយការិយាល័យ និងបុគ្គលិកដែលមានការពាក់ព័ន្ធ ។

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញពិធីបិទវគ្គបំប៉នគរុកោសល្យ ឆ្នាំ២០២៣