នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៨ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី
នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៨ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី
នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៨ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី
នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ល្ងាចថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញប្រតិភូអនុព័ន្ធយោធាចិន, ប្រតិភូយោធាវៀតណាម និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ពិសារអាហារស្នាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន និងវៀតណាម ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។
ស្វាយរៀង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារកីឡាវាយសី របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បន្ទាប់មកធ្វើការប្រកួតកីឡាវាយសីមិត្តភាពដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ០៧ មករា ( ០៧ មករា ១៩៧៩-០៧ មករា ២០២៣ )។ អគារកីឡាវាយសីបានកសាងឡើងនៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២២ ដែលមានទទឹងប្រវែង ១៥ម៉ែត្រ និងបណ្តោយប្រវែង…
កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅខែកុម្ភៈ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារផ្សេងៗ មួយចំនួនទៀតរបស់អង្គភាព។
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែងដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តអញ្ជើញជូនពរបុណ្យចូលឆ្នំាប្រពៃណីជាតិវៀតណាម នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនការពារគីមីសាស្រ្ត(លង្វែក) លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញឯកទេសការពារគីមីសាស្រ្តជំនាន់ទី១១ និងសម្ពោធអគារសិក្សាមួយខ្នងដែលមានទំហំ១៣x៣២ ស្មើនឹង៤១៦មែត្រការ៉េ ដែលសាងសង់អំពីថ្មឥដ្ឋ ដំបូលប្រកស័ង្កសីក្រាលការ៉ូ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ មេបញ្ជាការរង លោកអភិបាលខេត្ត លោកនាយកសាលា ស្នងការ…
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក វរសេនីយ៍ឯក មាស សុន នាយសេនាធិការ កងរាជអាវុថហត្ថខេត្ត អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ និងពង្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក និងប្រធានស្នាក់ការ។
ត្បូងឃ្មុំ៖ រសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក ឧត្តមសេបីយត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំការងារជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងអមដោយព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធានលេខា ចុះត្រួតពិនិត្យការងារជំនាញនគរបាលយុតិ្តធម៌នៃកងរាជអាវុធហត្ថ និង ការអនុវត្តច្បាប់ទៅលើបញ្ជីបណ្តឹង និងបញ្ជីឃាត់ខ្លួន ឆ្លៀតឱកាសនោះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការខេត្ត ក៏បានអញ្ញើញឯកឧត្តម ព្រះរាជអាជ្ញាចុះត្រួតពិនិត្យបន្ទប់ឃុំឃាំងបណ្តោះអាសន្នដែរកំពុងសាងសង់ដើម្បីទទួលបានការកំណត់តាមបទដ្ធានសំណូមពរ។
ត្បូងឃ្មុំ៖ ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអវុធហត្ថខេត្តត្បូងឃ្មុំ លោក វរសេនីយ៍ឯក ថេង ឆេងលីម មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំជំនាញយុទ្ធត្តិធម៌ និងបញ្ហាប្រឈមទូទៅដើម្បីដោះស្រាយ និង ទិសដៅអនុវត្តន៍បន្តរ។
ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក វរសេនីយិ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអញ្ជើញធ្វើបទឧទ្ទេសនាមជំនាញរដ្ឋបាលកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ (បន្ត) ដល់សិក្ខាកាមវគ្គបំប៉នជំនាញចំនួន៣១នាក់។