Read more about the article ឧត្តមសេនីយ៍ត្រី លី ឡាដា ប្រជុំពង្រឹងជំនាញ និងដាក់ផែនការការងារបន្ត

ឧត្តមសេនីយ៍ត្រី លី ឡាដា ប្រជុំពង្រឹងជំនាញ និងដាក់ផែនការការងារបន្ត

ឧត្តរមានជ័យ៖ នារសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានប្រជុំពង្រឹងជំនាញ និងដាក់ផែនការការងារបន្ត ដោយមានការអញ្ជើញចូលរួមពីណាក់ លោកប្រធាន អនុប្រធានមន្ទីរ នាយ ការិយាល័យ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។

Continue Readingឧត្តមសេនីយ៍ត្រី លី ឡាដា ប្រជុំពង្រឹងជំនាញ និងដាក់ផែនការការងារបន្ត
Read more about the article ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២២

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២២

ស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២៣ និងប្រគល់បណ្ណសរសើរ លិខិតសរសើរដល់យោធិននៃកងរាជអាវុធហត្ថខេត្តដែលមានស្នាដៃ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការព្រមទាំងនាយទាហានរងដែលមានការពាក់ព័ន្ធ។

Continue Readingឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២២
Read more about the article ឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា អញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត

ឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា អញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត

កំពត៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ថ្ងៃទី០៦-០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ត្រី លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានអញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

Continue Readingឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា អញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប យកទៅតម្កល់ទុកក្នុងមហាចេតិយ និងជាស្តូបរំលឹកគុណ ពិធីរំលឹកខួប ៤៥ឆ្នាំ នៃការបង្កើតកម្លាំងប្រដាប់អាវុធសាមគ្គីសង្គោះជាតិកម្ពុជា និងពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជន ៤៩រូប ពិធីអបអរសាទរខួបលើកទី ៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល…

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំរៀបចំពិធីសម្ពោធឆ្លង និងដង្ហែអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
Read more about the article វរសេនីយ៍ទោ ម៉ាន់ ដាវីត បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

វរសេនីយ៍ទោ ម៉ាន់ ដាវីត បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

កោះកុង៖ នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំនាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ក្រោមការដឹកនាំ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង សមាសភាពចូលរួមមាន នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយលេខាធិការ នាយការិយាល័យហិរញ្ញវត្ថុ។

Continue Readingវរសេនីយ៍ទោ ម៉ាន់ ដាវីត បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ
Read more about the article ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថប្រចាំឆ្នំា២០២២

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថប្រចាំឆ្នំា២០២២

ព្រៃវែង៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការចួលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ។

Continue Readingឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថប្រចាំឆ្នំា២០២២
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២

កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ ដោយមានាការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ-នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២
Read more about the article ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងផែនការការពារយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងផែនការការពារយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយផែនការការពារយុទ្ធនាការបោះឆ្នោត ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ។

Continue Readingឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង និងផែនការការពារយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៣
Read more about the article ​​​ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

​​​ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ថ្ងៃទី០៦-០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

Continue Reading​​​ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
Read more about the article ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញក្នុងបើកចែកសម្ភារសុខាភិបាល ជូនប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញក្នុងបើកចែកសម្ភារសុខាភិបាល ជូនប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក

កំពង់ស្ពឺ៖ នៅបញញជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញក្នុងបើកចែកសម្ភារសុខាភិបាល ជូនតំណាងប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក សម្រាប់យកទៅចែកជូននាយទាហាន នាយទាហានរង នៅតាមអង្គភាពរៀងៗខ្លួន សម្ភារដែលត្រូវចែកជូនមានម៉ាស់ចំនួន១,៧១២ម៉ាស់, ម៉ាស់ធម្មតា ចំនួន១០៥ប្រអប់, ជែលលាងដៃ ចំនួន១៤កេស, ថ្នាំប៉ារ៉ា ចំនួន០៨ប្រអប់, ឱសថចិន ចំនួន២២២ប្រអប់, អាវការពារកូវីដ-១៩ ចំនួន១៦០ឈុត។

Continue Readingឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញក្នុងបើកចែកសម្ភារសុខាភិបាល ជូនប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក