មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បើកចែកសម្លៀកបំពាក់ថ្មី ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តរតនគិរី
រតនគិរីៈ នៅសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាធិបតី ក្នុងពិធីបើកចែកសម្លៀកបំពាក់ថ្មី ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តរតនគិរី ដោយម្នាក់ៗទទួល បានសម្លៀកបំពាក់ចំនួន០១កំប្លេ ដែលក្នុងនោះចំនួនសរុបមានចំនួន២០០កំប្លេ។