Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែងដោយឃាត់ខ្លួនជនសង្ស័យ០៤នាក់ ភេទប្រុស និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!
Read more about the article កម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់

កម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់

កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្តាល បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់
Read more about the article ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារវិទ្យាស្ថាន

ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារវិទ្យាស្ថាន

ភ្នំពេញ៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំនៃវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បានធ្វើការប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ការិយាល័យហិរញ្ញវត្ថុ និងបុគ្គលិកដែលមានការពាក់ព័ន្ធ។

Continue Readingឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យបូកសរុបរបាយការណ៍ការងារវិទ្យាស្ថាន
Read more about the article អាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត

អាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត

ព្រះវិហារ៖ នៅវេលាម៉ោង១០:២០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដឹកនាំដោយលោក វសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ដោយឃាត់រថយន្តកាមរីបានចំនួន ០១គ្រឿង ស្លាកលេខ កណ្តាល.២A០៦២៥ (ម្ចាស់រត់គេចខ្លួនបាត់) និងចាប់យកវត្ថុតាងពាក់ឈើសុក្រមចំនួន ៣៥ដុំ=១.៧៤៥ម៉ែត្រគូប។ បច្ចុប្បន្នរថយន្ត និងវត្ថុតាងឈើត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតបន្តនីតិវិធី។

Continue Readingអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិន

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិន

បន្ទាយមានជ័យ៖ ដោយទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែន បានបំបែកសំណុំរឿករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៩ និង ៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិន
Read more about the article អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ខេត្តកណ្តាលបានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

Continue Readingអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់!

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់!

បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង បានចុះបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង១២:៥០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចបេនឡាន ស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់!
Read more about the article ឧត្តមសេនីយ៍ទោ ដួង សារី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញបែបបទឯកសារ!

ឧត្តមសេនីយ៍ទោ ដួង សារី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញបែបបទឯកសារ!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ដួង សារី នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទដ្ឋានបំពេញឯកសារសម្រាប់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ អញ្ជើញមកពីបណ្ដាអង្គភាពកងរាជអាវុធហត្ថពាក់ព័ន្ធ រាជធានី-ខេត្តទាំង១៧ និងមានការណែនាំក្នុងការបំពេញបែបបទឯកសារប្រវត្តិរូបអត្តសញ្ញាណប័ណ្ណនាយទាហាននៃកងយោធពលខេមរភូមិន្ទដោយលោកឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ធកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។    

Continue Readingឧត្តមសេនីយ៍ទោ ដួង សារី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញបែបបទឯកសារ!
Read more about the article នាយឧត្ដមសេនីយ៍ សៅ សុខា ទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល៨៨ព្រះវស្សា

នាយឧត្ដមសេនីយ៍ សៅ សុខា ទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល៨៨ព្រះវស្សា

ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្នគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា។ នៅក្នុងឱកាសដ៏មហានក្ខត្តឬក្ស ឧត្តុងឧត្តមប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំខ្ញុំទាំងអស់ សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី…

Continue Readingនាយឧត្ដមសេនីយ៍ សៅ សុខា ទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល៨៨ព្រះវស្សា
Read more about the article វរសេនីយ៍ឯក សេស សុផល អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ

វរសេនីយ៍ឯក សេស សុផល អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ

កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ព្រឹកសុក្រថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯកសេស សុផល មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកែប និងការងារផ្សេងៗមួយចំនួនទៀត។ សមាសភាពអញ្ជើញចូលរួមប្រជុំមានមេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរទាំង៧ នាយការិយាល័យ ផែនការប្រតិបត្តិការ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក នាយសេនាធិការមូលដ្ឋានស្រុកផងដែរ។

Continue Readingវរសេនីយ៍ឯក សេស សុផល អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការសហការ ជំនាញពាក់ព័ន្ធក្នុងការងារ បង្កា បង្រ្កាប បទល្មើសធនធានធម្មជាតិ