កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងបានសហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធ
កោះកុង៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងបានសហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង ឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល ចំនួន០៣គ្រឿង ក្នុងចំណុចផ្សេងៗគ្នា មានដូចជារថយន្តម៉ាក CAMRY (HYBRID) ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០៩ គ្មានស្លាកលេខ នៅពេលកំពុងចរាចរតាមដងផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្រ្ត ភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង, រថយន្តម៉ាក LEXUS RX ៣៥០ ពណ៌ត្រេអ៊ី ឆ្នាំផលិត ២០០៧ ពាក់ស្លាកលេខ ខេមរភូមិន្ទ05 2-2959…