បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន ខណះពេលដែលជនសង្ស័យកំពុងចែកចាយគ្រឿងញៀន នៅចំណុចភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៣ និង០០នាទី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។ ប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន១០៩គ្រាប់។ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចភូមិអូរកាច់ មានបុរសម្នាក់កំពុងចែកចាយគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។…