ស្វាយរៀងៈ វត្តពោធិតារាម ស្ថិតនៅភូមិថ្លុកវាយទី២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បាននិងកំពុងប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពោធិតារាម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករមាសហែក និងឯកឧត្តម គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នាថ្ងៃ១២រោគ ខែចេត្រ ឆ្នាំរកា នព្វសក ពស.២៥៦១ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧។
ក្នុងពិធីនេះ មានការអញ្ជើញចូមរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទចំណុះជើកវត្តយ៉ាងច្រើនកុះករ។
លោក ពេញ ជា អភិបាលនៃគណៈអភិបាលស្រុករមាសហែក បានធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីជ្រាបថា វត្តពោធិតារាម បានចាប់ផ្តើមកសាងកាលពីថ្ងៃ៩រោជ ខែមិគសិរ ឆ្នាំមមី ចត្វាសក ពស.២៥៤៦ ត្រូវនឹងថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០០២ មានអាយុកាល១៥ឆ្នាំ គិតជាវស្សាគឺ១៤វស្សា បានសង់លើផ្ទៃដីទំហំ២ហិចតា ដីនេះបានមកពីការបរិច្ចាគរបស់បងប្អូនពុទ្ធបរិស័ទចំណុះជើកវត្ត។ ព្រះវិហារដែលបានសាងសង់ មានទំហំ១៦ម៉ែត្រ X ៦,៧ម៉ែត្រ កម្ពស់ប្រវែង៧ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៦៩៥.៥២០.០០០រៀល។
(more…)