កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងដាក់កុងត្រូលត្រួតពិនិត្យរថយន្ត ឃាត់ខ្លួនមនុស្ស០៣នាក់ពាក់ព័ន្ធគ្រឿងញៀន
អហ.ស្ទឹងត្រែង៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៥និង៣០នាទី នៅស្នាក់ការអូរចង្ហា ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថខេត្ត១០នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ឯក កឺ ឆែងហៀត មេបញ្ជាការរងកងរាជអាវុធហត្ថ បានធ្វើការត្រួតនិត្យអាវុធជាតិផ្ទុះ ស្លាកលេខ ខ.ម និងរថយន្តបិទស្កុតខ្មៅ ។ហើយក្នុងនោះដែរកងរាជអាវុធហត្ថបានឆែករថយន្តម៉ាក់កាមរីស៊េរី៩៣ ពណ៌សពាក់ស្លាកលេ 2D-5101 បានរកឃើញ កញ្ចប់ម្សៅសថ្លាមួយកញ្ចប់តូច ដែកកេះ៣ ទុយោ០៦ ទូរស័ព្ទដៃ០២គ្រឿង ។ (more…)