Read more about the article បង្ក្រាបករណីចោរឆក់០១លើក នៅភ្នំពេញ

បង្ក្រាបករណីចោរឆក់០១លើក នៅភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧និង៣០ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខធនាគារABA ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា មានជនសង្ស័យ០២នាក់ បានឆក់ទូរស័ព្ទពីគូរសង្សារមួយគូមិនបានសម្រេច ត្រូវជាប់ខ្នោះ ។ តាមចម្លើយពីជនសង្ស័យទាំងពីរបានសារភាពថា នៅពេលល្ងាចពួកគេទាំងពីរនាក់ នាំគ្នាអង្គុយផឹកស៊ី នៅម្ដុំភោជនីយដ្ឋានយ៉ាងចូវ ផ្លូវព្រះមុនីវង្ស ។ បន្ទាប់ពីផឹកស៊ីអស់លុយ ក៏បាននាំគ្នាយកកាងម៉ូតូទៅបញ្ចាំបានលុយ ២៥.០០០រៀល ដើម្បីយកមកទិញស្រាផឹកបន្ត ពេលជិះម៉ូតូតាមផ្លូវ ខាងមុខសាលា ACE ក៏បានឃើញក្មេងស្រីម្នាក់កាន់ទូរសព្ទ័ ហើយបែកគំនិតប្រុងឆក់ តែម្នាក់ទៀតមិនហ៊ាន ស្របពេលដែលម៉ូតូឌុប ជិះបាំងពីមុខផងក៏ធ្វើដំណើរហួសទៅ ។ (more…)

Continue Readingបង្ក្រាបករណីចោរឆក់០១លើក នៅភ្នំពេញ
Read more about the article មួលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយជ្រំ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់នៅថ្មី

មួលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយជ្រំ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់នៅថ្មី

ស្វាយរៀង: នៅវេលាម៉ោង០៨: ៣០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅមួលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយជ្រំ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់នៅមួយខ្នងទំហំ ៨ម៉ែត្រ×២៤ម៉ែត្រ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក នុត នន្ទ មេបញ្ជាការរងនិងជានាយសេនាធិកាកងរាជអាវុហត្ថខេត្តស្វាយរៀង ។

Continue Readingមួលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយជ្រំ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់នៅថ្មី
Read more about the article ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ០៤គ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ០៤គ្រួសារ

ស្វាយរៀង: នៅរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានយកអំណោយមនុស្សធម៌ទៅ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ០៤គ្រួសារ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ៥០គីឡូក្រាម, ប៊ីចេង០២គីឡូ, ស្ករស០២គីឡូ, ត្រីខ០២យួរ, ទឹកស៊ីអ៉ីវ០២យួរ, ទឹកត្រី ០១យួរ, ថវិការ ១០ម៉ឺនរៀល ។

Continue Readingឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ០៤គ្រួសារ
Read more about the article ប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុុកកំពង់រោទ៍

ប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុុកកំពង់រោទ៍

ស្វាយរៀង: នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ អង្គភាពមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់រោទ៍បានរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារមេបញ្ជាការមូលដ្ឋានស្រុកក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។ភ្ញៀវកិត្តិយសចូលរួមក្នុងពិធីនោះដែររួមមាន លោកប្រធានមន្ទីអនុប្រធានមន្ទីលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង០៨ លោកមេបញ្ជាការសិករងស្រុកលោកអធិការនគរបាលស្រុកលោកប្រធានក្រុមប្រឹក្សាឃុំទាំ១១ឃុំនិងប្រធានប៉ុស្តិ៍រដ្ឋបាលឃុំគ្រប់ឃុំ។ (more…)

Continue Readingប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុុកកំពង់រោទ៍
Read more about the article អ្នកភូមិពពាលខែពុលម្ហូបការជិត១០០នាក់ សង្ស័យពុលម្ហូប «ញាំ»

អ្នកភូមិពពាលខែពុលម្ហូបការជិត១០០នាក់ សង្ស័យពុលម្ហូប «ញាំ»

កណ្តាល: ប្រជាពលរដ្ធប្រមាណជិតចំនួន១០០នាក់បានពុលអាហារនៅគ្រាដែលជនរងគ្រោះចូលរួមក្នុងពិធីមង្គលការរបស់គូស្វាមីភរិយាថ្មីកាល ពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិពពាលខែ១ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់GRK News ថា នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ (more…)

Continue Readingអ្នកភូមិពពាលខែពុលម្ហូបការជិត១០០នាក់ សង្ស័យពុលម្ហូប «ញាំ»
Read more about the article សាកសពយុវជនម្នាក់ ត្រូវគេប្រទះឃើញស្លាប់ក្នុងស្ថានភាពដូចត្រូវគេយកកាំបិត ឬពូថៅមកកាប់ក្បាល

សាកសពយុវជនម្នាក់ ត្រូវគេប្រទះឃើញស្លាប់ក្នុងស្ថានភាពដូចត្រូវគេយកកាំបិត ឬពូថៅមកកាប់ក្បាល

ខេត្តកំពត: សាកសពយុវជនម្នាក់ ត្រូវគេប្រទះឃើញស្លាប់ក្នុងស្ថានភាពដូចត្រូវគេយកកាំបិត ឬពូថៅមកកាប់ក្បាលជាច្រើន បណ្តាលឱ្យខ្ទេចមើលលែងយល់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ឧសភា ២០១៦ ស្ថិតនៅចំណុចភូមិខ្នាយ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត បន្ទាប់ពីមានការភ្ញាក់ផ្អើលថា មាននារីម្នាក់ត្រូវគេរំលោភក្បែរកន្លែងកើតហេតុប្រហែល១០០ ម៉ែត្រ ។ (more…)

Continue Readingសាកសពយុវជនម្នាក់ ត្រូវគេប្រទះឃើញស្លាប់ក្នុងស្ថានភាពដូចត្រូវគេយកកាំបិត ឬពូថៅមកកាប់ក្បាល

ឃាតករចរាចរណ៍បានសម្លាប់មនុស្សចំនួន០៥នាក់ និងរបួស ១៦នាក់ កាលពីម្សិលមិញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក ក្នុងនោះយប់៤លើក បណ្តាលឱ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់១០នាក់ (ស្រី២នាក់) និងរបួសស្រាល៦នាក់ (ស្រី២នាក់) ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឱ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៦គ្រឿង , រថយន្តធុនធំ១គ្រឿង , ថ្មើរជើង១នាក់ ។ (more…)

Continue Readingឃាតករចរាចរណ៍បានសម្លាប់មនុស្សចំនួន០៥នាក់ និងរបួស ១៦នាក់ កាលពីម្សិលមិញ
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បង្ក្រាបករណីលួចដោយមានស្ថានទម្ងន់ទោស

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បង្ក្រាបករណីលួចដោយមានស្ថានទម្ងន់ទោស

ភ្នំពេញ: នៅវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានបង្ក្រាបករណីលួចដោយមានស្ថានទម្ងន់ទោសចំនួន០១លើក ស្ថិតនៅចំណុច ផ្លូវបេតុង ផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ ។ (more…)

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បង្ក្រាបករណីលួចដោយមានស្ថានទម្ងន់ទោស
Read more about the article នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងរូបសំណាក់ស្ដេចគ្រុឌមហាជ័យ

នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងរូបសំណាក់ស្ដេចគ្រុឌមហាជ័យ

នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្តខេត្តស្វាយរៀង បានរៀបចំសែនបួងសួង នឹកគុណដល់ស្ដេចក្រុងពាលី ដើម្បីកសាងរូបសំណាក់ស្ដេចគ្រុឌមហាជ័យ។

Continue Readingនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងរូបសំណាក់ស្ដេចគ្រុឌមហាជ័យ
Read more about the article កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន

ភ្នំពេញ: នៅវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានបង្ក្រាបករណីគ្រឿងញៀនចំនួន០១លើក ស្ថិតនៅចំណុច ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ ។ ឃាត់បានជនសង្ស័យ០២នាក់ : (more…)

Continue Readingកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន