Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន និងករណីប្លន់កន្លងមក
ភ្នំពេញៈ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បានសហការជាមួយ ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចទួលតាស័ក្ត៥ ផ្លូវ៧០ ភូមិទួលគោក ក្រុម៤ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
បើតាមប្រភពពត៌មានពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ គឺជាជនសង្ស័យដែលពាក់ព័ន្ធជាមួយករណីជាច្រើន ដូនជាករណីលួច និងករណីប្លន់កន្លងមក។ មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា
កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៣កញ្ចប់
០២. ទូរស័ព្ទ ចំនួន០៩គ្រឿង
០៣. ស្លាកលេខម៉ូតូចំនួន ២ រួមទាំងឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕





