You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ទទួលស្វាគមន៍ការចុះកម្មសិក្សារបស់ប្រតិភូជាសិស្សចៅក្រមជំនាន់ទី៩

ឧត្តមសេនីយ៍ត្រី សំ តុលា ទទួលស្វាគមន៍ការចុះកម្មសិក្សារបស់ប្រតិភូជាសិស្សចៅក្រមជំនាន់ទី៩

កណ្តាល៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំក្រុមការងាររៀបចំពិធីទទួលស្វាគមន៍ ការចុះកម្មសិក្សារបស់ប្រតិភូជាសិស្សចៅក្រមជំនាន់ទី៩ និងសិស្សចៅក្រមផ្ទៃក្នុង ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង តំណាងស្ថាប័នអយ្យការនៃសាលាដំបូងខេត្តកណ្ដាល ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន វត្តមានលោក លោកស្រីមេបញ្ជាការរង ប្រធាន.អនុប្រធានមន្ទីរនាយការិយាល័យជំនាញ និងជំនួយការជាច្រើនរូបផងដែរ។